(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង បានរៀបចំកំពូលព្រឹត្តិការណ៍ដ៏គគ្រឹកគគ្រេង ដើម្បីទទួលមេដាយមាសឆ្នាំ២០២០ ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។
មេដាយមាសលំដាប់ពិភពលោកនេះ មិនមែនជាលើកទី១ទេ ដែលប៊ូសស្រ្តងបានឈ្នះ ពីកំពូលស្ថាប័ន MONDE SELECTION ជាបន្តបន្ទាប់ជាប់ៗគ្នាពីរឆ្នាំទៅហើយ គឺឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ។ វាពិតជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ប្រជាជនយើង ដែលបានពិសាភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក ទទួលស្គាល់លើឆាកអន្តរជាតិជាផ្លូវការបែបនេះ។
កំពូលព្រឹត្តិការណ៍ទទួលមេដាយមាសឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេស នៅក្នុងកម្មវិធីប្រគំតន្ត្រី ????????? ???? ????? ???? ??????? ក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ហង្សមាសផ្ទាល់តែម្ដង ហើយក៏មានកំពូលតារាចម្រៀងចូលរួម ជាកិត្តិយសជាច្រើនដួងផងដែរ ដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា, លោក ហ្សូណូ, កញ្ញា សុខ សីឡាលីន, និងលោក វង្ស ដារ៉ារតនា។
ក្រោយទទួលបានសមិទ្ធផលដ៏ល្អអស្ចារ្យបែបនេះ ភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាភេសជ្ជៈដែលមានគុណភាពលំដាប់ពិភពលោក និងជាភេសជ្ជៈសម្បូរទៅដោយ គុណប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជាតិស្រវឹង ញ៉ាំហើយធ្វើឲ្យស្វាងងងុយគេង ជំនួយស្មារតីក្នុងការបើកបរ ថែមទាំងជំនួយខួរក្បាល ក្នុងការចងចាំបានល្អទៀតផង។
ថ្លែងក្នុងពីធីទទួលមេដាយមាសឆ្នាំ២០២០ តំណាងក្រុមហ៊ុនប៊ូសស្ត្រង បានបញ្ជាក់ថា៖ «ប៊ូសស្ត្រង នឹងខិតខំផលិតឲ្យកាន់តែល្អ ប្រកបដោយប្រណិតភាពថែមទៀត ដើម្បីផ្តល់នូវគុណភាព និងសុខុមាលភាពល្អជូនអតិថិជនទាំងអស់ ដែលបានពិសាភេសជ្ជៈប៉ូវកម្លាំង លំដាប់ពិភពលោកមួយនេះ»។
នេះជាការបញ្ជាក់ឲ្យឃើញថា ប៊ូសស្រ្តងពិតជាសាកសមជាក្រុមហ៊ុនភេសជ្ជៈលំដាប់ថ្នាក់ពិភពលោកមែន ព្រោះថាប៊ូសស្រ្តងបានឈ្នះមេដាយមាស ពីស្ថាប័នកំពូល MONDE SELECTION ជាបន្តបន្ទាប់រាល់ឆ្នាំ៕