(ប៉ារីស)៖ ក្រុមការពារតំណែងជេីងឯក Paris St-Germain បានរងបរាជ័យនៃការចាប់ផ្តើមយុទ្ធនាការ Ligue 1 របស់ពួកគេក្រោមថ្មីជេីងរបស់ក្រុមទេីបឡេីងមកលេងនៅលីគកំពូលបារាំង Lens ្នក្នុងលទ្ធផល ១-០ ដោយពុំមានកីឡាករសំខាន់ៗចូលរួម នារាត្រីថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
PSG លេងចាញ់តែ ៣ប្រកួតប៉ុណ្ណោះនៅ Ligue 1 រដូវកាលមុន។
ការប្រកួតនេះជា ១ប្រកួតបេីកឆាករបស់ PSG នៅ Ligue 1 រដូវកាលថ្មីឆ្នាំ២០២០-២០២១ បនញតាប់ពីខកចិត្តនៅក្របខណ្ឌ Champions League ដែលមានកីឡាកររហូតដល់ ៧នាក់អវត្តមាន ក្នុងនោះមានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ធ្វើតេស្តវិជ្ជមាននៃជមងឺ Covid-19 ថែមទៀតផង។
ក្រុមថ្មី Lens បានទាញយកផលប្រយោជន៍យ៉ាងពេញទំហឹង និងបាន ៣ពិន្ទុដំបូងផងដែរក្នុងចំណោម ២ប្រកួតរបស់ពួកគេ ដោយឈ្នះ១ និងចាញ់១ គ្រាដែលកីឡាករ Ignatius Ganago ជាអ្នកបានគ្រាប់ជ័យជម្នះទៅលេីអ្នកចាំទី Marcin Bulka របស់ Paris។
ការប្រកួតខាងនេះ ក៏ត្រូវបានលេងនៅចំពោះមុខអ្នកគាំទ្រចំនួន ៥០០០នាក់នៅឯកីឡដ្ឋាន Stade Bollaert-Delelis។
PSG នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Marseille ក្នុងលីគសប្តាហ៍ទី២ នៅថ្ងៃអាទិត្យ ហើយត្រូវរង់ចាំមើលថាតើកីឡាករណាខ្លះនឹងមានវត្តមានឡេីងវិញ៕