(ក្រុងរ៉ូម)៖ ប្រធាននិងជាម្ចាស់ក្លិបបាល់ទាត់ Napoli គឺលោក Aurelio de Laurentiis បានធ្វេីតេស្តវិជ្ជមានឡេីងវិញនៃជំងឺ Covid-19។
សេចក្តីថ្លែងការណ៍មួយចេញដោយ Napoli ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា បុរសអាយុ ៧១ឆ្នាំបានលាប់ឡេីងវិញនូវលទ្ធផលវិជ្ជមានកាលពីថ្ងៃពុធ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទេ និងពុំមានរោគសញ្ញាអ្វីឡេីយ។
De Laurentiis បានចូលរួមនៅក្នុងសន្និបាត Serie A ក្នុងទីក្រុង Milan កាលពីថ្ងៃពុធ រួមជាមួយមន្ត្រីមកពីក្រុមកំពូលៗផ្សេងទៀតដែរ។
Napoli ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងក្របខ័ណ្ឌ Serie A រដូវកាលមុន និងបានឈ្នះពានរង្វាន់ Coppa Italia ផងនោះ នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេនៅឆ្នាំ២០២០-២១ នៅឯផ្ទះរបស់ក្រុម Parma នាថ្ងៃទី២០ ខែកញ្ញា៕