(ភ្នំពេញ)៖ គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារ ស្ថាបនា និងធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ សរុបចំនួន៧២លានរៀល ដល់អតិថិជន៨៧រូប ដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា។
មិនត្រឹមតែធ្វើឲ្យអតិថិជនរបស់ខ្លួន កាន់តែងាយស្រួល និងចំណាយពេលវេលាកាន់តែតិច ក្នុងការបង់ប្រាក់កម្ចី ឬផ្ទេរប្រាក់តែប៉ុណ្ណោះទេ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមក បានផ្តល់រង្វាន់ទឹកប្រាក់៨លានរៀល មួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់១លានរៀល២រង្វាន់ និងទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។
សម្រាប់អតិថិជន ដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា តាមរយៈ Wing Money App នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់រៀងរាល់សប្តាហ៍ រហូតដល់បំណាច់ឆ្នាំ២០២០។
អតិថិជន ក៏អាចទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងជិត ៨០០០កន្លែងនៅទូទាំងប្រទេស បានយ៉ាងងាយស្រួល និងប្រកបដោយសុវត្តិភាព។
ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាង ក្លាយជាម្ចាស់ទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ ជារៀងរាល់សប្តាហ៍៕