(ភ្នំពេញ)៖ ដើម្បីជំរុញការវិនិយោគ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសជួយដល់អតិថិជន កំពុងស្វែងរកទិញអចលនទ្រព្យ ក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មី សម្រាប់គម្រោង អូឡាំព្យា ស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូ ការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។
តាមរយៈកញ្ញា អ៊ុក ចន្ទ្រា ប្រធានផ្នែកលក់ និងទីផ្សារ បានឲ្យដឹងថា ការវិនិយោគទិញអចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖
* ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមាន ផ្ទះល្វែងអាជីវកម្ម ខុនដូ SOHO ការិយាល័យ ផ្សារទំនើប សាលារៀន ក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុង គម្រោងអូឡាំព្យា ស៊ីធី។ រីឯ តម្លៃអចលនទ្រព្យក្នុងទីក្រុង តែងតែមានការកើនឡើងជានិច្ច ពីមួយឆ្នាំទៅមួយឆ្នាំ។
* ហេតុផលទី២៖ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់នូវភាពកក់ក្តៅ ដល់អតិថិជនទាំងអស់ ដែលបានសម្រេចចិត្ត ជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យា ស៊ីធី។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះ ក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១.៥ពាន់លានដុល្លារ។
ទោះបីជាមានការរីករាលដាល នៃវីរុសកូវីដ១៩ ក៏ដោយ ក៏ក្រុមហ៊ុន OCIC នៅតែបន្តការសាងសង់គម្រោង អូឡាំព្យា ស៊ីធី នេះ ក្នុងដំណាក់កាលទី២ និងទី៣ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ គម្រោងទាំងមូលក្នុងឆ្នាំ២០២២ ខាងមុខនេះ។
ក្រៅពីចំណុចសំខាន់ទាំង២ ខាងលើ កញ្ញា អ៊ុក ចន្ទ្រា បានឲ្យដឹងទៀតថា អតិថិជនទិញអចលនទ្រព្យ គម្រោងអូឡាំព្យាស៊ីធីពេលនេះ អាចទទួលសោរផ្ទះ ចូលនៅបានភ្លាម ថែមទាំងទទួលបានលក្ខខណ្ឌពិសេសដូចខាងក្រោម៖
* អាចកម្ចីឥណទាន២៥ឆ្នាំ បានរហូតដល់៩៥% នៃតម្លៃអចលនទ្រព្យ ជាមួយការប្រាក់០% ក្នុងឆ្នាំទី១
* ផ្តល់ជូនការបញ្ចុះតំលៃ បូករួមជាមួយការធានាជួលត្រលប់វិញ រហូតដល់ ២៤% នៃតម្លៃអចលនទ្រព្យ
* ផ្តល់ជូនការតុបតែងដេគ័រ និងគ្រឿងសង្ហារឹម
គួរបញ្ជាក់ផងដែរថា គម្រោងអូឡាំព្យាស៊ីធី មានទីតាំងនៅស្តុបនាងគង្ហីង លាតសន្ធឹងលើផ្ទៃដីប្រមាណ៦.៨ហិកតា សាងសង់ក្រោមទុនវិនិយោគប្រមាណ ៥០០ លានដុល្លារ ដោយបានបើកការដ្ឋានតាំងពីឆ្នាំ២០១៣មកម្លេះ។
គម្រោងទាំងមូលរួមមាន៖ អគារខុនដូកម្ពស់២០ជាន់ ចំនួន៤អគារ, អគារ SOHO និងការិយាល័យកម្ពស់២៥ជាន់ ចំនួន១អគារ ផ្សារទំនើបកម្ពស់៧ជាន់ ដែលបានបញ្ចប់ ការសាងសង់រួចហើយ។ ដោយឡែក នៅមានគម្រោងសណ្ឋាគារ លំដាប់ផ្កាយ៥ អាគារមជ្ឈមណ្ឌលវេជ្ជសាស្រ្តខ្នាតអន្តរជាតិ ក៏ដូចជាអគារពាណិជ្ជកម្ម ដែលនឹងកំពុងសាងសង់បន្ថែមទៀតផងដែរ។
សំរាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ ០២៣ ២២២២ ០៨/ ០២៣ ២២២២ ០៩ ឬ អាចមកសាកសួរព័ត៌មានដោយផ្ទាល់ នៅការិយាល័យលក់ អូឡាំព្យា ស៊ីធី ដែលមានទីតាំងនៅទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕