(ព្រៃវែង)៖ ធនាគារកាណាឌីយ៉ា សាខាអ្នកលឿងទីតាំងថ្មី បានសម្ពោធបើកដំណើរការ ជាផ្លូវការហើយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង។

ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ៥៩១E ផ្លូវជាតិលេខ១ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង មានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដ៏សម្បូរបែបរួមមាន៖

* ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល និងប្រាក់យន់ចិន)
* ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត, ឥណទានផ្ទាល់ខ្លួន)
* ឥណទានពាណិជ្ជកម្មខ្នាតធំ ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ
* លិខិតធានា សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ
* ម៉ាស៊ីនដកប្រាក់ដំណើរការ ២៤ម៉ោង/១សប្តាហ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាអ្នកលឿងទីតាំងថ្មីនេះ អ្នកស្រី សុង ខេងឡាយ ជាអគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា «ថ្ងៃនេះយើងសម្រេចបាននូវសម្ធិផលថ្មីមួយទៀត គឺការបើកជាផ្លូវការនូវសាខាអ្នកលឿងទីតាំងថ្មី ដែលស្ថិតនៅកណ្តាលទីប្រជុំជន ឃុំអ្នកលឿង»

សូមរំឭកថា សាខាអ្នកលឿង គឺជាសាខាទី១៦ នៃធនាគារកាណាឌីយ៉ា ក.អ ដែលបានបើកប្រតិបត្តិការ ទទួលអតិថិជនតាំងពីឆ្នាំ២០០៧ មកម៉្លេះ។ រហូតមកដល់ពេលនេះ ធនាគារកាណាឌីយ៉ា ក.អ មានសាខាសរុបចំនួន ៦៣សាខាហើយ។

អ្នកស្រីបានឲ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ បានផ្តល់ពានរង្វាន់ដល់ធនាគារជា «ធនាគារឆ្នើមជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និង មធ្យមប្រចាំឆ្នាំ២០២០ (Best SME Bank in Cambodia)» និង បានទទួលពានរង្វាន់ជា «Best Retail Bank» ប្រចាំកម្ពុជាឆ្នាំ២០២០ ដោយស្ថាប័ន The Asian Banker ទៀតផង។

ក្នុងនោះ អ្នកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រ ពីសំណាក់អតិថិជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការខិតខំរបស់បុគ្គលិកគ្រប់រូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យធនាគារ កាណាឌីយ៉ា ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាអ្នកលឿងថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ប្រភេទ និង ដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនង មកកាន់លេខ៖ ០៨៨ ៥១ ៧៧៧ ៥២/ ០៨៨ ៥១ ៧៧៧ ៦២។

គូសបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ២០១៩ ធនាគារកាណាឌីយ៉ា ក.អ គឺជាធនាគារដ៏ធំជាងគេ គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ) នៅប្រទេសកម្ពុជា និងបានបើកដំណើរការ អស់រយៈពេល២៩ឆ្នាំមកហើយ៕