(ភ្នំពេញ)៖ «ចាប់ក្តាម ក្តាមៗៗៗៗៗៗៗៗ» គឺជាឃ្លាមួយនៃបទ «ចាប់ក្តាម» របស់ផលិតកម្ម Davitra Media ជាផលិតកម្មទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra (Cambodia) Co.,Ltd. បានសម្រិតសម្រាំងឡើង ដើម្បីបម្រើសោទិន្ទីអារម្មណ៍ ដល់ពុកម៉ែបងប្អូនរាំកម្សាន្តសប្បាយ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ពេលស្ដាប់ឮ និងបានទស្សនាហើយ មានអារម្មណ៍ថា ចង់រាំតែម្ដង!

ជាមួយនឹងសំនៀងដ៏ស្រទន់ និងមានទឹកដមជាការបកស្រាយ និងសម្តែងដោយផ្ទាល់ ពីប្អូនស្រី ជេននី ទើបតែមានអាយុ១២ឆ្នាំ ពិតជាបានទាក់ទាញទស្សនិកជនយ៉ាងច្រើន បន្ទាប់ពី MV នេះ បានចេញជាផ្លូវការ និងបាន ដាក់បង្ហោះ នៅក្នុងប្រព័ន្ឋផ្សព្វផ្សាយសង្គមមានដូចជា Facebook, Tiktok, You tube និង Instagram របស់ផលិតកម្ម Davitra Media ទើបតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ លើសពីនោះទៅទៀត ជាមួយនឹងកាយវិកា យ៉ាងក្រម៉ិចក្រម៉ើម របស់កំពូលតារាកំប្លែងជើងចាស់ នាយ ក្រឹម, លោក ឯម រៀម និងតារាម៉ូដែលជាច្រើននាក់ គឺពិតជាបានអង្រួន និង បង្កើត បានជាទស្សនីយភាពគួរឲ្យចង់ទស្សនា អមដោយចង្វាក់ភ្លេងដ៏រន្ថើនគួរឲ្យចង់រាំ។

បើទោះបីជាប្អូនស្រី ជេននី ពុំមានខ្សែស្រឡាយជាអ្នកចម្រៀងក៏ពិតមែន តែសំឡេងរបស់ ជេននី ពិតជាមានទឹកដមក្នុងការបកស្រាយបទ «ចាប់ក្តាម» និងការសម្តែងក្នុង MV នេះយ៉ាងពីរោះ និង ទាក់ទាញ។

លោក គិន កក្កដា ជាអ្នកនិពន្ធ Melody ទំនុកច្រៀង និងដឹកនាំសម្ដែងបានថ្លែងប្រាប់ Fresh News Plus ថា MV របស់ផលិតកម្ម Davitra Media គឺត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំង និងចំណាយពេលច្រើន ក្នុងការតាក់តែង និពន្ធបទភ្លេង ការជ្រើសរើសតួសម្តែង និងទីតាំងឲ្យមានភាពកំប្លុកកំប្លែង ដើម្បីបម្រើសោទិន្ទីអារម្មណ៍ របស់ទស្សនិកជន និងរាំលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបុណ្ឌនេះ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតមានការរីករាយ និងត្រេកអរណាស់ ដែលបទ «ចាប់ក្តាម» នេះទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនលើសពីការរំពឹងទុក ពីសំណាក់ពុកម៉ែបងប្អូនដែលបានចូលមើល ក្នុងបណ្តាញផ្សព្វផ្សាយសង្គមរបស់ផលិតកម្ម Davitra Media យើង ដែលទើបតែបង្ហោះ ជាសាធារណៈតែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។

ជាមួយនឹងការគាំទ្រនេះ ផលិតកម្ម Davitra Media នឹងខិតខំបង្កើតនូវបទ Orinal Song ថ្មីៗជាច្រើនទៀត ដើម្បីបម្រើសោទិន្ទីអារម្មណ៍ របស់ពុកម៉ែបងប្អូន ក៏ដូចជាការរួមចំណែក លើកស្ទួយវិស័យសិល្បៈ វប្បធម៌ និងវិស័យដូរ្យតន្រ្តីរបស់ប្រទេសកម្ពុជាឲ្យល្បីល្បាញថែមទៀត៕

ប្រសិនជាបងប្អូនចង់ទទួលបាននូវបទចម្រៀងថ្មីៗ ពិរោះៗ និងរឿងកំប្លែង សូមចូលទៅចុច Subcribe ក្នុង Channel Youtube Davitra Media ដូចខាងក្រោមនេះ៖
Follow us now on TikTok: https://vt.tiktok.com/ZS51Sv3r/
https://bit.ly/33nt8YQ
https://bit.ly/35udygD
Follow us now on Instagram: www.instagram.com/davitra_media/
https://bit.ly/2Rh0O4L
Please subscribe our YouTube Channel: www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
https://bit.ly/2GOzJ6N
សម្រាប់ក្រុមហ៊ុន ដែលចង់ធ្វើការផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ខ្លួនក្នុង MV ថ្មីៗឬ ប្អូនៗចង់ច្រៀង ឬសម្ដែងសូមទំនាក់ទំនងមកលេខ៖ 096 8888811៕