(រ៉ាបាត)៖ ទីក្រុង Rabat នៃប្រទេសម៉ារ៉ុកនឹងក្លាយជាទីកន្លែងសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF ថ្មី ដែលតាមគម្រោងនឹងធ្វើឡើងនៅនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ខាងមុខ។ នេះបើបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា។
នៅក្នុងសន្និសីទរួមគ្នាតាមរយៈ Video Conference នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ប្រធានបច្ចុប្បន្នលោក Ahmad បានបដិសេធចុះចេញពីតំណែង និងថ្លែងថា លោកនឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី២ របស់លោកជាបន្តទៀតផងដែរ។
យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ទំនងជាការបោះឆ្នោតដែលមានការតស៊ូខ្លាំងបំផុតនៅក្នុងទសវត្សរ៍នេះ ដ្បិតមានបេក្ខជនប្រជែងខ្លាំងមកពីតំបន់អាហ្វ្រិកខាងជើង។ បេក្ខជនទាំងឡាយនឹងអាចដាក់ពាក្យចាប់ពីថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មុនការបោះឆ្នោតផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមីនាឆ្នាំក្រោយ៕