(ភ្នំពេញ)៖ ក្រុមហ៊ុន ផាកវេកគ្រុប បានប្រារព្ធឡើងនូវកម្មវិធី សម្ពោធភ្លើង LED អគាររបស់គម្រោង «ឌឺផាកវេ» ការប្រកួតគំនូរច្នៃប្រឌិតលើចង្កៀងគោម និងពិធីចុះហត្ថលេខាជាដៃគូ ជាមួយក្រុមហ៊ុនគ្រឿងអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះ Midea និងក្រុមហ៊ុនទូរសព្ទ Huawei នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២០នេះ។ កម្មវិធីនេះមានការចូលរួមពីតំណាងក្រុមហ៊ុន អភិវឌ្ឍន៍ប្រធាននាយកដ្ឋានវិស្វកម្ម, អ្នកតំណាងម្ចាស់ផ្ទះ និងអតិថិជនជាច្រើនរូបទៀត។
ក្នុងឱកាសនោះលោកឧកញ៉ា សួ សុខថេង អគ្គនាយកក្រុមហ៊ុន «ផាកវេគ្រុប» បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ និងសូមសម្ដែងការគោរពរាប់អានដ៏ស្មោះ ដល់គ្រប់ថ្នាក់ដឹកនាំ និងភ្ញៀវ កិត្តិយសដែលយកចិត្តទុកដាក់ចំពោះគម្រោង «ឌឺផាកវេ»។
លោកឧកញ៉ាបន្តថា ដោយអត្រានៃការលក់បានប្រមាណ៧០ភាគរយ ការវិនិយោគរបស់ក្រុមហ៊ុន «ផាកវេគ្រុប» ដែលប្រកាន់ខ្ជាប់ទៅនឹងទស្សនវិស័យអភិវឌ្ឍន៍គុណភាពល្អប្រសើរ ដោយមានគំនិតរៀបចំផែនការទំនើប និងយុទ្ធសាស្ត្រអន្តរជាតិ ដោយផ្លាស់ប្តូរកម្រិតពាណិជ្ជកម្មដែលមានស្រាប់នៅក្នុងតំបន់ទួលគោក ឲ្យប្រសើរឡើងនូវបទពិសោធប្រើប្រាស់ និងលើកកម្ពស់សេវាកម្មពាណិជ្ជកម្មនៅតំបន់។ ក្រុមហ៊ុន «ផាកវេគ្រុប» អនុវត្តតាមការរំពឹងទុករបស់ខ្លួន និងបន្តឈរលើលកម្ពស់នៃការអភិវឌ្ឍទីក្រុង ដើម្បីផ្លាស់ប្តូរមុខមាត់នៃទីក្រុង និងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់បទពិសោធនៃការរស់នៅរបស់អតិថិជន។
គម្រោង «ឌឺផាកវេ» គឺជាគម្រោងដែលមានការអភិវឌ្ឍន៍ចម្រុះធំបំផុត នៅក្នុងតំបន់ទួលគោក មានគ្រឹះដ្ឋានស្ដង់ដារសាងសង់ការពារកម្រិតស្រុត និងរញ្ជួយបានដល់ទៅ៨វិចទ័រ។ កាន់តែអស្ចារ្យជាងនេះទៅទៀត! អគារទាំងមូលបានលំអរដោយការរចនាជញ្ជាំង ផ្នែកខាងក្រៅជាមួយថ្មធម្មជាតិដែលអាចធន់កម្ដៅ មិនជ្រាបទឹកនិងធ្វើឲ្យអគារមានសភាពថ្មីយូអង្វែង។ គម្រោង «ឌឺផាកវេ» សាងសង់លើផ្ទៃដី ១ហិចតា និងបែងចែកជា៣អគារ, អគារទី១ គឺអគារ ការិយាល័យដែលមានកម្ពស់៣៦ជាន់, អគារទី២ គឺអគារ ខុនដូស្នាក់នៅដែលមានកម្ពស់២៦ជាន់ និងអគារទី៣ អគាររសណ្ឋាគា មានកម្ពស់ ៣០ជាន់។
សម្រាប់ពីជាន់ទី១ដល់ ទី៥ គម្រោងបានភ្ជាប់ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹប កម្សាន្ត អាងហែលទឹក ក្លឹបកីឡា និងសួនលំហ សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់ នៅរបស់លោកអ្នក។ សម្រាប់វិនិយោគិនផ្តល់ជូនឱកាសវិនិយោគអចលនទ្រព្យមួយ ដែលផ្តល់ជូនបណ្ណកម្មសិទ្ធិមួយយ៉ាងត្រឹមត្រូវ។ ក្នុងនោះផងដែរយើងផ្តល់នូវទីតាំង សម្រាប់ជួលឬលក់ក្នុងការប្រកបអាជីវកម្មរបស់លោកអ្នក ផ្តល់ជូនគ្រប់តម្រូវការ ទាំងភាពទាន់សម័យ បរិក្ខាទំនើប ទីតាំងដែលអំណោយផល អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់លោកអ្នក។ អគារនីមួយៗត្រូវបានរចនាឡើង បែបស៊ីវិល័យស្របតាមការរស់នៅក្នុង យុគសម័យថ្មី គម្រោង «ឌឺផាកវេ» និងចាប់ផ្តើមចូលប្រើប្រាស់បាន នៅចុងឆ្នាំ២០២០ខាងមុខនេះហើយ៕