(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត Jaguar Land Rover បានប្រារព្ធពិធីសន្និសីទសារព័ត៌មាន ស្តីអំពី ចំណាត់តាំងនាយកគ្រប់គ្រងថ្មី នៅអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដរបស់ខ្លួន ស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវិធីសន្និសីទដែលត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ងន សាំង អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia), លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land Rover Cambodia, គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងបណ្តារអ្នកសារព័ត៌មានជាច្រើនរូប កាលពីដើមខែកញ្ញានេះ។

នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land Rover Cambodia លោក សុខ សុន្ទរ៉ា បានថ្លែងឱ្យដឹងថា «កាលពីថ្មីៗនេះ ក្រុមហ៊ុនយើង ទើបតែធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើបចុងក្រោយបំផុត គឺ រថយន្ត Land Rover Defender 2020។ លោកក៏មានគម្រោង ក្នុងការសម្ពោធជាផ្លូវការនូវរថយន្ត Jaguar I-PACE 2020 ក្នុងពេលឆាប់ៗនេះផងដែរ។

ក្នុងឱកាសនោះ លោក ងន សាំង បានថ្លែងថា មួយរយៈពេលចុងក្រោយនេះ ឃើញថាអតិថិជនមានការស្វែងយល់ច្បាស់ ពីការទិញរថយន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ ពីក្រុមហ៊ុន Jaguar Land Rover Cambodia វិញ។ «ដោយក្រុមហ៊ុនយើង តែងតែផ្តល់ទំនុកចិត្ត និងការធានាយ៉ាងត្រឹមត្រូវ»

លោកបន្ដថា «លើសពីនោះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា រាល់រថយន្ដទាំងអស់ គឺនាំចូលដោយផ្ទាល់ពីរោងចក្រ និងផលិតទ្បើងសម្រាប់ប្រើប្រាស់ ក្នុងតំបន់អាស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជុសជួលយ៉ាងច្បាស់លាស់ មុននឹងធ្វើការដាក់លក់ ដោយមានការធានាលក្ខណៈយូរអង្វែង រហូតដល់៥ឆ្នាំ ក្នុងនោះជាងជួសជុលរបស់យើង សុទ្ធតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់តែម្ដង»

ជាមួយគ្នានោះ លោក សុខ សុន្ទរ៉ា បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ អតិថិជនចំពោះរថយន្ដមួយទឹក ក្រុមហ៊ុនមានការផ្ដល់ជូននូវការលក់ រថយន្ដមួយទឹកដែលមានគុណភាពខ្ពស់ និងផ្ដល់ការធានារហូតដល់រយៈពេល២ឆ្នាំ។

លោកបានបន្ថែមថា ការពេញនិយមរបស់ រថយន្ត Jaguar និង Land Rover ក្នុងទីផ្សារនៃកម្ពុជា ដោយសារតែការផ្តោតសំខាន់បំផុតទៅលើ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូទ្បូជីដ៏ទំនើប ដែលសាកសមបំផុតសម្រាប់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវ។

ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតជាមួយអតិថិជន ដែលភ្ជាប់ជាមួយនឹងផលិតផល ដែលមិនធ្វើឱ្យអតិថិជនខកបំណង បន្ទាប់ពីបានជាវរថយន្តពីក្រុមហ៊ុនផ្ទាល់។

គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover ជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និងLand Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

លោកអ្នកអាចទំនាក់ទំនង៖ 023 888-811 / 070 999-111 | http://www.landrovercambodia.com/ http://www.jaguarcambodia.com
Official Facebook Page: Land Rover Cambodia
Official Instagram Page: @LandroverCambo
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia