(ក្រុងរ៉ូម)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករប្រណាំងរថយន្ត Formula 1 សញ្ជាតិអង់គ្លេស Lewis Hamilton បានគ្រងតំណែងជើងឯកពានរង្វាន់នៃព្រឹត្តិការណ៍ Tuscan Grand Prix 2020 នៅប្រទេសអ៉ីតាលី ហើយនេះក៏ជាការលើកពានជើងឯក ក្នុងចំណោមជ័យជម្នះ ៩០លើករបស់គេផងដែរ។

Hamilton នេះជាលើកទី ៩០លើកដែលរូបគេបានឈ្នះការប្រណាំងនៅជុំផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះចុងក្រោយទៅលើគូប្រជែងដែលជាមិត្តរួមក្រុម Valtteri Bottas ដែលបើកឲ្យក្រុមរថយន្តប្រណាំង Mercedes ដូចគ្នា ក្រុមប្រណាំង Red Bull Racing Honda បើកបរដោយកីឡាករ Alexander Albon បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣។

ម្ចាស់ជើងឯកកម្រិតពិភពលោក ៦សម័យកាល Hamilton ដែលជាជ័យជម្នះលើកទី៩០ នេះបានធ្វើឲ្យរូបគេកំពុងឈរនៅក្រោមអតីតជើងខ្លាំង លោក Michael Schumacher ដែលឈ្នះបាន ៩១លើក និងពានកម្រិតពិភពលោកបាន ៧ដង ដោយបានចូលនិវត្តន៍កាលឆ្នាំ២០១២៕