(ភ្នំពេញ)៖ លទ្ធផលសរុបនៃការប្រកួតសប្តាហ៍ទី១៥ ក្នុងព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង១២ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានដូចខាងក្រោម។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖
១៖ សូលទីឡូអង្គរ ២-២ យុវជនបាទី U18
២៖ ណាហ្គាវើលដ៏ ១-១ បឹងកេត
៣៖ វិសាខា ០-០ ភ្នំពេញក្រោន។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ ០-១ អង្គរថាយហ្គឺរ
២៖ អាស៊ីអឺរ៉ុប យូណាយធីត ១-៣ នគរបាលជាតិ
៣៖ កងយោធពលខេមរភូមិន្ទ ២-៥ ព្រះខ័នរាជស្វាយរៀង។

ការប្រកួតប្រចាំសប្តាហ៍ទី១៥ នេះដែរបឹងកេតបន្តឈរនៅកំពូលតារាងដដែល និងមាន ៣៦ពិន្ទុ បន្ទាប់ពីបានលេងស្មើទល់នឹងក្រុមណាហ្គា ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ២៤ពិន្ទុក្នុងលទ្ធផល ១-១៕