(ភ្នំពេញ)៖ អតិថិជនរបស់ដែកថែបអ៊ីតាលី ម៉ាក វី ទាំងអតិថិជនទិញរាយ និងម្ចាស់ដេប៉ូ ចំនួន៥៥រូប បានឈ្នះរង្វាន់ធំ ដូចជាម៉ូតូហុងដាឌ្រីមចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាក LG ចំនួន៨រង្វាន់ ម៉ាស៊ីនបោកខោអាវម៉ាក LG ចំនួន៨រង្វាន់ និងទូរទស្សន៍ LG ៣២អ៊ីញ ចំនួន៣៥រង្វាន់។

សម្រាប់ការចាប់រង្វាន់ជុំទី១ កាលពីថ្ងៃទី១១ កញ្ញា ២០២០ នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីប្រគំតន្ត្រីភេសជ្ជៈ វើក។

ដែកថែបអ៊ីតាលីម៉ាក វី នៅបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និងមានរង្វាន់សរុបចំនួន១១០រង្វាន់ធំទៀត ដែលមានដូចជាម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។

អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។
អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន។

ដែកថែបអ៊ីតាលីម៉ាក វី ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងទីផ្សារយ៉ាងទូលំទូលាយ តែងតែរៀបចំការចាប់ឆ្នោតផ្សងសំណាង ព្រមទាំងយុទ្ធនាការលើកទឹកចិត្តផ្សេងៗ ដើម្បីជាការដឹងគុណដល់អតិថិជន ដែលគាំទ្រផលិតផលដែកថែបអ៊ីតាលីម៉ាក វី និងម្ចាស់ដេប៉ូ ដែលតែងតែជួយជំរុញការលក់ផលិតផលនេះ៕