(អាមេរិក)៖ ក្រុមហ៊ុនផលិតបន្ទះឈីប (Chip) ដ៏ធំ Nvidia Corp បានប្រកាសឲ្យដឹងថា ខ្លួននឹងទិញក្រុមហ៊ុនរចនាឈីនរបស់ចក្រភពអង់គ្លេស Arm ពីក្រុមហ៊ុន SoftBank Group Corp ក្នុងតម្លៃ ៤០ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Nvidia នឹងផ្ដល់ជាលុយសុទ្ធ ១២ពាន់លានដុល្លារ និងជាហ៊ុន ២១.៥ពាន់លានដុល្លារអាមេរិក ព្រមទាំង ២ពាន់លានដុល្លារនៅពេលចុះហត្ថលេខាព្រមព្រៀង។

លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បាននិយាយថា ការទិញក្រុមហ៊ុននេះ នឹងជួយឲ្យការផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនកាន់តែខ្លាំង ជាពិសេសគឺអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ ៕