(គូឡាឡាំពួរ)៖ កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang បានប្រកាសកែសម្រួលមុខមាត់ថ្មី ដើម្បីសម្រួលដល់អ្នកលេង គឺកម្មវិធី Beyond Legends ដែលជាផ្នែកមួយនៃគម្រោង Project NEXT ដោយបានផ្លាស់ប្ដូរហេរ៉ូជាច្រើន ក្នុងវិស័យកីឡាទំនើបដ៏ល្បីរបស់ម៉ាឡេស៊ីនេះ។

ជាមួយការបង្ហាញនូវគម្រោងថ្មីនេះ Beyond Legends បានធ្វើការកែសម្រួលតួជាហេរ៉ូល្បីៗជាច្រើន ដូចជាតួ Eudora, Zilong និងតួ Miya ជាដើម។ តួទាំងអស់នេះ បានប្រែប្រឡាខ្លួនក្នុងជម្រើសរៀងៗខ្លួន និងកាន់តែខ្លាំងពូកែជាងមុន ដែលស័ក្តិសមឥតទាស់ជាមួយគម្រោងថ្មីរបស់ Project NEXT នេះ។

ទន្ទឹមជាមួយការបង្ហាញនូវគម្រោងថ្មីខាងលើ ក៏មានការបង្កប់នូវខ្លឹមសារចម្រៀង រួមផ្សំនឹងរូបភាពដែលនឹងក្លាយជាកម្លាំងចិត្តនៃគំនិតរបស់ Beyond Legends ពិសេសបង្កប់នូវអត្ថន័យដែលចាប់ផ្ដើមពីកម្រិតទាប និងការវិវឌ្ឍន៍រីកចម្រើនជាប្រព័ន្ធឈានដល់សមត្ថភាពកម្រិតកំពូលរបស់តួអង្គនីមួយៗផងដែរ។

សូមបញ្ជាក់ថា ប៉ុន្មានចុងឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang បានបង្កើនប្រជាប្រិយភាព និងការនិយមជាខ្លាំងលើពិភពលោក ហើយកន្លងមកក៏ធ្លាប់មានកីឡាករកម្ពុជា ត្រូវបានអញ្ជើញចូលរួមការប្រកួតលក្ខណៈអន្ដរជាតិជារឿយៗផងដែរ៕