(ភ្នំពេញ)៖ នាឱកាស បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះ ម្ចាស់ក្រុមហ៊ុន បុរី ឡុងនី និង បូទីកា សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះអតិថិជន ដែលបានគាំទ្រកន្លងមក។
ទន្ទឹមគ្នានេះ សូមចូលរួមប្រារព្ធពិធីបុណ្យសាសនាដ៏ធំនេះប្រកបដោយការទទួលខុសត្រូវ ស្របតាម វិធានការសុវត្ថិភាពសុខភាពដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសូមឱ្យការធ្វើដំណើរកំសាន្តជិតឆ្ងាយរបស់លោកអ្នកប្រកបតែសុខសុវត្ថិភាព។
សូមអនុមោទនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤! ក្នុងនាមម្ចាស់ក្រុមហ៊ុន បុរី ឡុងនី និង បូទីកា សូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែបវរសួស្ដី សិរីមង្គល វិបុលសុខ សុភមង្គល និងរីកចម្រើនជាមួយគ្នាជានិច្ចនិរន្តរ៍ និងសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕