(ប៉ារីស)៖ Neymar ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris St-Germain ត្រូវបានពិ័យ ២ប្រកួតបន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងប្រកួតទល់នឹង Marseille ដោយជាប់ពីបទបំពារបំពានពូជសាសន៍។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២០ នេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ទទួលបានកាតក្រហមក្នុងការប្រកួត Ligue 1 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរូបគេបានវាយទៅលើខ្សែការពារ Alvaro Gonzalez របស់ក្រុមភ្ញៀវ Marseille។

ក្រោយមក Neymar បានចោទប្រកាន់គូប្រជែងរបស់គាត់ពីការរើសអើងជាតិសាសន៍នៅលើបណ្តាញសង្គម និងជំរុញឱ្យអាជ្ញាធរប្រើ VAR ដើម្បីស៊ើបអង្កេត។

Gonzalez បានបដិសេធការអះអាងរបស់ Neymar ។

កីឡាករ ៤នាក់ទៀតដែលត្រូវបានបណ្តេញចេញក៏ទទួលបានការពិន័យផងដែរដោយខ្សែការពាររបស់ក្រុម PSG កីឡាករ Layvin Kurzawa ត្រូវបានព្យួរជេីងរហូតដល់ ៦ប្រកួត គ្រាដែលមិត្តរួមក្រុម Leandro Paredes ត្រូវបានព្យួរ ២ប្រកួត ខណៈពេលដែលសម្រាប់ Marseille, Jordan Amavi ទទួលបានការព្យួរ ៣ប្រកួតហើយ Dario Benedetto ព្យួរ ១ប្រកួត។

Ligue de Football Professionnel (LFP) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អាជីពបារាំងបានបញ្ជាក់ថា ខ្លួននឹងស៊ើបអង្កេតការចោទប្រកាន់របស់ Neymar ជាបន្តទៀតដែរ។

Neymar, Paredes, Kurzawa, Amavi និង Benedetto ត្រូវបានបណ្តេញចេញ បន្ទាប់ពីមានជម្លោះមួយបានផ្ទុះឡើងនៅក្នុងម៉ោងបន្ថែមនៅចុងបញ្ចប់នៃការប្រកួតនៅឯកីឡដ្ឋាន Parc des Princes ដែល Marseille ឈ្នះ ១-០៕