(មេនឆេស្ទេី)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានរងបរាជ័យ ៣-១ ក្រោមថ្វីដៃរបស់ក្រុមភ្ញៀវ Crystal Palace ពី ១ប្រកួតដំបូងក្នុង Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ នារាត្រីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ។
Man Utd ដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិន័រវេស Ole បានចាញ់ជាលេីកទី៣ ប្រវត្តិសាស្រ្តនៅថ្ងៃបេីកឆាក Premier League គិតចាប់តាំងចាញ់ Everton ក្នុងរដូវកាល ១៩៩២-១៩៩៣ និងចាញ់ Swansea City កាលឆ្នាំ២០១៤-២០១៥។
សមាជិកថ្មី Donny van de Beek ជាអ្នករកបានតែ ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ Man Utd នៅនាទី៨០ នៅក្រោយពេល Crystal បានបេីកការនាំមុខ ២គ្រាប់មុននៅកីឡដ្ឋាន Old Trafford និងមុនពេល ៥នាទីប៉ុណ្ណោះដែលកីឡាករខ្សែប្រយុទ្ធ Wilfried Zaha រកបានគ្រាប់ទី២ របស់គេ ក្រោយពេលគ្រាប់ទី១ ធ្វេីបាននៅនាទី៧៤ និងមិត្តរួមក្រុម Townsend រកបានគ្រាប់បែកពងមាន់នៅនាទីទី៧ មក។
នេះក៏ជ័យជម្នះលេីកទី២ របស់ Crystal ផងដែរ បន្ទាប់យកឈ្នះ Southampton ១-០ នៅថ្ងៃបេីកឆាក ដេីម្បីឡេីងឈរលេខ៣ ក្នុងតារាង PL ជាបណ្តោះអាសន្ន ក្នុងចំណោម ៣ក្រុមជាមួយ Everton និង Arsenal ដែលរកបាន ៦ពិន្ទុស្មេីគ្នា៕