(ក្រុងឡុងដ៍)៖ កីឡាករអាស៊ី Son Heung-min រកបាន ៤គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះលេីកទី១ របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលបានយកឈ្នះ Southampton ៥-២ ក្នុង Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ នារាត្រីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា។
៤គ្រាប់នេះដែរ បានធ្វេីឲ្យខ្សែប្រយុទ្ធមកពីកូរ៉េខាងត្បូង Son ឈរនៅកំពូលតារាង Top scorer បណ្តោះអាសន្នផងដែរ តាមពីក្រោយដោយ Mohamed Salah របស់ Liverpool រកបាន ៣គ្រាប់ និង Calvert-Lewin របស់ Everton ដែលរកបាន ៤គ្រាប់ក្នុងចំណោម ២ប្រកួតនៅ Premier League ដូចគ្នា។
មួយវិញទៀត ៤គ្រាប់របស់ Son ក៏បានកេីតឡេីងពីការបញ្ជូនបាល់ពីមិត្តរួមក្រុម Harry Kane ផងដែរ មុនពេលរូបគេ (Kane) រកបាន ១គ្រាប់ផងដែរនៅនាទី៨២ ដែលជាការវាយបក ក្រោយពេល Danny Ings បានរកគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Southampton តាំងពីនាទី៣២ មក។
Son Heung-min ក៏រកបាន ១១គ្រាប់ផងដែរនៅ Premier League នារដូវកាលមុន មុនមកស៊ុតយកឈ្នះលេីកដំបូងឲ្យ Spurs ក្នុងចំណោម ២ប្រកួតបេីកឆាករដូវកាលថ្មី បន្ទាប់ពីចាញ់ Everton ១-០ កាលសប្តាហ៍ទី១ មក៕