(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី១៦ ជើងទី២ នៅថ្ងៃទី២៦-២៧ ខែកញ្ញា ដោយមាន ១២ក្រុមចូលរួមដដែល។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា រួមមាន៖
១៖ យុវជនបាទី U18 Vs អាស៊ីអឺរ៉ុប យូណាយធីត
២៖ នគរបាលជាតិ Vs អគ្គិសនីកម្ពុជា
៣៖ កងយោធពលខេមរភូមិន្ទ Vs ភ្នំពេញក្រោន។
រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញាវិញរួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs សូលទីឡូអង្គរ
២៖ បឹងកេត Vs ព្រះខ័នរាជស្វាយរៀង
៣៖ វិសាខា Vs ណហ្គាវើល។
សូមបញ្ជាក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១៦ នេះនឹងមានគូពិសេសត្រូវប៉ះគ្នាទៀតហើយ បន្ទាប់ពីបានឈប់សម្រាកបុណ្យភ្ជុំរួចមក គឺមានក្រុមម្ចាស់ផ្ទះបឹងកេត ដែលឈរនៅកំពូលតារាង និងមាន ៣៦ពិន្ទុ ត្រូវទទួលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ៣៤ពិន្ទុធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា នៃកីឡដ្ឋានខេមបូឌាអៃវ៉េ វេលាម៉ោង ១៥៖៣០នាទីរសៀល៕