(ប្រេស៊ីល)៖ កីឡាករចំនួន៦នាក់ របស់ក្លិបបាល់ទាត់ Flamengo ត្រូវបានគេរកឃើញថា មានភាពវិជ្ជមានជំងឺ COVID-19 នៅមុនពេលក្លិប របស់ប្រេស៊ីលមួយនេះ ត្រូវប្រកួតជាមួយនឹងក្លិប Barcelona SC របស់អេក្វាឌ័រ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។

ព័ត៌មាននេះ បានចេញផ្សាយ ៣ថ្ងៃ បន្ទាប់ពីក្រុម Flamengo ដែលជាម្ចាស់ជើងឯកពាន់រង្វាន់ បានចេញក្រុម Independiente del Valle របស់អេក្វាឌ័រ ក្នុងលទ្ធផល៥ទល់នឹង០ នៅទីក្រុង Quito របស់អេក្វាឌ័រ។

ក្រុម Flamengo កំពុងស្ថិតនៅក្នុងប្រទេសអេក្វាឌ័រនៅឡើយ មុនពេលប៉ះគ្នាជាមួយនឹងក្រុម Barcelona SC នាថ្ងៃអង្គារ នៅទីក្រុងកំពង់ផែ Guayaquil។

កីឡាករ នឹងត្រូវធ្វើតេស្តម្តងទៀត មុនពេលធ្វើការសម្រេច ចំពោះថាតើពួកគេអាចប្រកួតបានឬយ៉ាងណា។ ប្រសិនបើការធ្វើតេស្តជាលើកទី២ របស់ក្រុម Flamengo បង្ហាញថាវិជ្ជមាននោះ, កីឡាករនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ មុនពេលធ្វើតេស្តម្តងទៀត។

គួរបញ្ជាក់ថា ក្រុម Flamengo បានធ្វើដំណើរទៅកាន់អេក្វាឌ័រ ជាមួយនឹងក្រុមបុរស២៥នាក់៕