(ក្រុងឡុងដ៍)៖ Manchester United បានបន្តឡេីងទៅជុំទី៤ នៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup 2020-2021 (carabao cup) ជាបន្តទៀត បន្ទាប់ពីកឈ្នះម្ចាស់ផ្ទះ Luton Town ក្នុងលទ្ធផល ៣-០ នៅរាត្រីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោក Ole អ្នកចាត់ការទូទៅបានធ្វេីការផ្លាស់ប្តូរកីឡាករដល់ទៅ ១០នាក់ពីឈុតដែលបានចាញ់ Crystal Palace ៣-១ ពី១បហរកួតបេីកឆាកកាលពីថ្ងៃសៅរ៍សប្តាហ៍ ក្នុងនោះអ្នកចាំទី Henderson ក៏ត្រូវបានដាក់ជំនួស David de Gea ផងដែរ។
Dean Henderson ធ្វេីបាន clean sheet ចំនួន ១៣ដងក្នុងចំណោម ៣៦ប្រកួតនៅ Premier League រដូវកាលមុន ពេលបិសាចក្រហមឲ្យ Sheffield United ខ្ចីជេីង។
កីឡាករ Juan Mata, Mason Greenwood និង Marcus Rashford រកបានម្នាក់ ១គ្រាប់ក្នុងជ័យជម្នះក្រៅដីលេីកដំបូងនារដូវកាលថ្មីន មុនធ្វេីដំណេីរទៅប៉ះ Brighton ចុងសប្តាហ៍នេះនៅ PL គ្រាដែល Luton ត្រូវប៉ះ Watford នៅ Championships៕