(មីយ៉ាន់ម៉ា)៖ មីយ៉ាន់ម៉ា រកបានចំណូលជាង៣,៦១ពាន់លានដុល្លារ ពីការនាំចេញកសិផល នៅក្នុងរយៈពេល១១ខែ នៃឆ្នាំសារពើពន្ធ២០១៩-២០២០ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា, នេះបើតាមទិន្នន័យ ពីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ។
ការនាំចេញផលិតផលកសិកម្ម នៃឆ្នាំសារពើពន្ធឆ្នាំនេះ បានកើនឡើង៥០០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំសារពើពន្ធឆ្នាំមុន ២០១៨-២០១៩ ដែលរកបានតែជាង៣,១១ពាន់លានដុល្លារប៉ុណ្ណោះ។
ដោយឡែក គិតត្រឹមថ្ងៃទី១១ ខែកញ្ញា នៃឆ្នាំសារពើពន្ធឆ្នាំនេះ, មីយ៉ាន់ម៉ា រកបានចំណូលជាង១៦,៧ពាន់លានដុល្លារ ពីការនាំចេញសរុប។
អង្ករ, សណ្តែក និងពោត ជាផលិតផលចម្បង សម្រាប់ការនាំចេញលើវិស័យកសិកម្ម របស់មីយ៉ាន់ម៉ា ខណៈផ្លែឈើ និងបន្លែ, ល្ង, ស្លឹកតែក្រៀម, ស្ករស និងផលិតផលកសិកម្មផ្សេងទៀត ក៏ត្រូវបាននាំចេញផងដែរ។
មីយ៉ាន់ម៉ា ភាគច្រើននាំចេញកសិផលទៅកាន់ប្រទេសចិន, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, បង់ក្លាដេស, ឥណ្ឌា, ឥណ្ឌូនេស៊ី និងស្រីលង្ការ៕
http://www.xinhuanet.com/english/2020-09/21/c_139385463.htm