(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង កំពុងកសាងប្រព័ន្ធ Eco-system របស់ខ្លួនឲ្យបានរឹងមាំពេញលេញ និងកាន់តែខិតទៅជិតអតិថិជន ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការទទួលសេវាហិរញ្ញវត្ថុផ្សេងៗ ដូចជាបើកប្រាក់ខែ ដាក់ប្រាក់ ដកប្រាក់ បញ្ចូលកាតទូរស័ព្ទ និងទូទាត់វិក្ក័យបត្រផ្សេងៗ។

លើសពីនេះ ធនាគារបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ភ្នាក់ងាររបស់ខ្លួន ដូច្នេះសម្រាប់អាជីវករ ឬពាណិជ្ជករដែលមានបំណងចង់បង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងទទួលបានការផ្តល់ជូនយ៉ាងច្រើនសម្បូរបែបទាំងនោះ លោកអ្នកអាចចុះឈ្មោះដើម្បីក្លាយជាភ្នាក់ងារធនាគារ ជីប ម៉ុង។

អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលភ្នាក់ងារធនាគារ ជីប ម៉ុង នឹងទទួលបាន៖
* ការដំឡើងស្លាកយីហោ និងសម្ភារផ្សព្វផ្សាយដោយឥតគិតថ្លៃ
* ទឹកប្រាក់លើកទឹកចិត្តលើទុនបម្រុងប្រតិបត្តិការ
* ទទួលបានកម្រៃជើងសារពីការធ្វើប្រតិបត្តិការជូនអតិថិជន
* ទទួលបានម៉ាស៊ីន POS ដោយឥតគិតថ្លៃ
* ចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ
* អត្ថប្រយោជន៍ជាច្រើនទៀត។

អាជីវករ ឬពាណិជ្ជករដែលមានចំណាប់អារម្មណ៍ក្លាយជាភ្នាក់ងារធនាគារ ជីប ម៉ុង អាចទាក់ទងមកកាន់លេខទូរស័ព្ទ 081/066 811 911 ឬទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ណាមួយដែលនៅក្បែរលោកអ្នក ដើម្បីសាកសួរព័ត៌មានលម្អិត។

ធនាគារ ជីប ម៉ុង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕