(ភ្នំពេញ)៖ realme បានប្រកាសកំពូលស្មាតហ្វូនថ្មីមួយទៀតហើយគឺ realme 7 series ដែលមានបំពាក់ការសាកថ្មលឿន 65W SuperDart Charge អាចសាកបាន៥០% ក្នុងរយៈពេល១២នាទី ដែលនឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបាននាំយកបច្ចេកវិទ្យាសាកថ្មលឿនកម្រិតFlagship ដាក់នៅលើស្មាតហ្វូន ជួរតម្លៃ៣០០ដុល្លារ - ៤០០ដុល្លារ ធ្វើឱ្យយុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិត ប្រាកដ។

realme series តែងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាពម៉ាស៊ីន និងការកាន់ថ្មបានយូរ។ កាលពីដើមឆ្នាំ២០២០ realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងជួរតម្លៃនេះ ដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge។

បច្ចុប្បន្ននេះបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge គឺជាការកែប្រែដ៏ធំថ្មីមួយនៃ realme Number series ដែល realme 6 series មានបច្ចេកវិទ្យា 30W Dart Charge ហើយស្មាតហ្វូន realme 7 series បានមានការតំឡើងជា 65W SuperDart Charge នៅពេលអស់ថ្មគឺវាអាចសាកថ្មបាន ១៣%ក្នុងរយៈពេល៣នាទី ១២នាទី ប្រហែលបាន៥០% និង១០០%ក្នុងរយៈពេល ៣៤នាទី អាចធ្វើឱ្យអ្នកប្រើប្រាស់សន្សំសំចៃពេលវេលាបានច្រើនជាងមុន។

នៅក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge មានតែនៅលើស្មាតហ្វូន Flagship ដែលមានជួរតម្លៃជាង ៨០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែ realme X50 Proដែលបានចេញនៅដើមឆ្នាំ២០២០នេះគឺជាស្មាតហ្វូនFlagship មួយដែលមានបំពាក់នូវបច្ចេកវិទ្យានេះតាំងពីយូរមកម៉្លេះ បច្ចុប្បន្ននេះក៏បានយក បច្ចេកវិទ្យា 65W SuperDart Charge មកបំពាក់នៅលើ realme 7 series ដែលមានជួរតម្លៃ៣០០ដុល្លារ-៤០០ដុល្លារ ហើយនេះគឺជាការវាយបំបែកមួយទៅលើជួរតម្លៃ ផ្តល់នូវបទពិសោធន៍ និងសមត្ថភាពក្នុងតម្លៃដែលយុវវ័យអាចទទួលយកបាន ជឿថាវានឹងក្លាយជាម៉ូឌែលដែលពេញនិយមនៅក្នុងសម័យថ្មីមួយ។

ក្រោយសាកថ្ម៣នាទីផលិតផល realme 7 series អាចប្រើប្រាស់ក្នុងការមើល YouTube បាន 2.5ម៉ោង លេង Instagram បាន២ម៉ោង និងអាចលេង PUBG បាន៣វគ្គ ផងដែរ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តលេងទូរស័ព្ទកាន់តែច្រើន។

realme 7 pro ជាទូរសស័ព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័នត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ដែលក្នុងកំឡុងពេលសាកថ្មសីតុណ្ហភាពទូរស័ព្ទ គឺអាចរក្សារនៅក្រោម40℃ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ។ realme 7 series បំពាក់នូវបច្ចេកវិទ្យាសាកលឿន 65W នឹងនាំមកនូវភាពភ្ញាក់ផ្អើលកាន់តែច្រើនដល់អ្នកទាំងអស់គ្នាសូមរង់ចាំទាំងអស់គ្នា៕