(ភ្នំពេញ)៖ BMW ដែលជារថយន្តម៉ាកល្បី លំដាប់កំពូលមកពីប្រទេសអាល្លឺម៉ង់ តែងត្រូវបានគេទទួលស្គាល់ពីប្រណីតភាព គុណភាព និងបច្ចេកវិទ្យាទំនើបៗ ស័ក្តិសមទៅនឹងជីវិតទាន់សម័យថ្លៃថ្នូរ។ វត្តមានរថយន្តដ៏ប្រណីតនេះ ពិតជាមានភាពពេញនិយមខ្លាំង នៅពាសពេញសាកលលោក។
សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ មានតែក្រុមហ៊ុន ប្រេស្ទីហ្ស៍ អូតូ ឯ.ក តែមួយគត់ ដែលត្រូវបានទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តរួមទាំងគ្រឿងបន្លាស់ម៉ាក BMW និងទទួលបានការធានាប្រកបដោយវិជ្ជាជីវៈបំផុត។
គួរបញ្ជាក់ដែរថា សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនេះ ត្រូវបានអនុម័ត ដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងការពារការនាំចូលរថយន្ត BMW ណាមួយដែលគ្មានប្រភពច្បាស់លាស់៕