(ប៉េកាំង)៖ ក្រុមហ៊ុន Ant Group Co. របស់លោក Jack MA និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Group បានប្រកាសឲ្យដឹងថា ខ្លួនមានបំណងរកប្រាក់ចំណូលចំនួន ១៧.៦ពាន់លានដុល្លារពីការលក់ IPO នៅលើផ្សារមូលបត្រហុងកុង និងមិនបានហាមឃាត់អ្នកវិនិយោគណាមិនឲ្យទិញ ឬវិនិយោគឡើយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុយក្សរបស់ចិនមួយនេះ ចង់បានប្រាក់ចំណូលពីការលក់ IPO ច្រើនសន្ធឹកសន្ធាប់ និងមិនបានហាមឃាត់ ឬរារាំងក្រុមអ្នកវិនិយោគទុនណាមួយ ក្នុងការវិនិយោគដូចពាក្យចចាមអារ៉ាមឡើយ។
គោលបំណងរបស់ក្រុមហ៊ុន Ant គឺចង់លក់ IPO នៅលើផ្សារហ៊ុនហុងកុង និងស៊ាងហៃ ព្រមគ្នា នៅក្នុងអំឡុងខែតុលា ឬឆាប់ជាងនេះ៕