(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គមយក្សរបស់អាមេរិក Facebook បានដាក់ចេញនូវលក្ខណៈពិសេសថ្មីមួយទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់កំណត់កម្មសិទ្ធិបញ្ញាទៅលើរូបថត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា Facebook បាន Update នូវលក្ខណៈពិសេសមួយចំនួន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តចិត្ត ជាក់ស្តែងដូចជាមុខងារកំណត់កម្មសិទ្ធិបញ្ញាទៅលើរូបថត ដែលកន្លងមក Facebook បានដាក់ចេញមុខងារនេះសម្រាប់បទចម្រៀង និងវីដេអូ។

អ្នកប្រើប្រាស់ Facebook អាចធ្វើការទាមទារកម្មសិទ្ធិបញ្ញា ឬស្មើសុំឲ្យ Facebook អន្តរាគមន៍បាននៅពេលមានការលួចយករូបភាពរបស់ខ្លួន ទៅប្រើដោយមិនមានការអនុញ្ញាត។

មុខងារថ្មីនេះផងដែរ ត្រូវបាន Facebook ដាក់ចូលទៅក្នុង Facebook’s Rights Manager ហើយអ្នកប្រើប្រាស់អាចទៅកំណត់ និងស្នើសុំឱ្យ Facebook ទទួលស្គាល់នៅត្រង់ចំណុចនេះបាន៕