(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «សម្ភាសការងារប្រចាំខែកញ្ញា» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ជាលទ្ធផលឃើញថា មានសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន ១៥៥នាក់ (ស្រី ៩៦នាក់) ដែលក្នុងនោះ បេក្ខជនចំនួន៣នាក់ជាប់ជាស្ថាពរ និង១០១នាក់ទៀតជាប់បឋមជាមួយក្រុមហ៊ុនទាំង៣។

ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែកញ្ញា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd , ក្រុមហ៊ុន TH CVS Co., Ltd (Circle K ) ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕