(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសផ្ដល់សិទ្ធិផ្ដាច់មុខលើការនាំចូល និងចែកចាយនូវផលិតផល កៅអៀកម៉ាក «KINOKI» នៅកម្ពុជា ឲ្យក្រុមហ៊ុន ស៊ីរីតា ត្រេឌីង ឯ.ក ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន ស៊ីរីតា ត្រេឌីង ឯ.ក ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយក្នុងទឹកដីនៃកម្ពុជា នូវផលិតផលកៅអៀកម៉ាក «KINOKI» ខាងលើនេះ តាមរយៈលិខិតកត់ត្រា និងតម្តល់សិទ្ធិផ្តាច់មុខលេខ៖ ២៤៥៧ ពណកសប ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថាកៅអៀកម៉ាក «KINOKI» ដែលចែកចាយដោយក្រុមហ៊ុន ស៊ីរីតា ត្រេឌីង ឯ.ក គឺមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដោយមានវិញ្ញាបនបត្របញ្ជីការលេខ CAM N0069Ih-20៕
ព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖