(ភ្នំពេញ)៖ បុរី សម្បត្តិ មានហេង ៣ បើកសម្ពោធការដ្ឋានសាងសង់ និងបើកលក់គម្រោងថ្មី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៨% ភ្លាមៗ។

គម្រោង “ប្រជុំញាតិមិត្ត” មានលក់ប្រភេទផ្ទះ វីឡាកូនកាត់ និង ផ្ទះអាជីវកម្ម ជាមួយនឹងការបំពាក់ជូនទូរតាំងទូរទស្សន៍ ទូរចង្រ្កានបាយលើក្រោម និងសម្ភារបន្ទប់ទឹកដោយឥតគិតថ្លៃ។

លើសពីនេះទៅទៀត គ្រប់ប្រភេទផ្ទះនីមួយៗ មានរចនាបទបែបទំនើបទាន់សម័យ និងធំទូលាយ។ ទីតាំងគម្រោង ស្ថិតនៅទីប្រជុំជន ក្បែរផ្សារលក់ទំនិញ សាលារៀន មន្ទីពេទ្យ ដែលងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម ។

បុរី សម្បត្តិ មានហេង ៣ គម្រោងទី៤នេះ មានស្តង់ដារគុណភាពខ្ពស់ សម្ភារសំណង់ស្របតាមមាត្រដ្ឋានត្រឹមត្រូវ តម្លៃផ្ទះសមរម្យ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារដែលសុទ្ធសឹងនាំចូលពីបរទេស ជាមួយការធានាជូននូវគុណភាព ឲ្យស័ក្តិសមទៅនឹងតម្លៃដែលអតិថិជនផ្តល់ការជឿទុកចិត្ត។

សូមអញ្ជើញមកចូលរួមក្នុងកម្មវិធី បើកសម្ពោធការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ គម្រោង “ប្រជុំញាតិមិត្ត” ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ជាប់គ្នា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕

ទីតាំងគម្រោងស្ថិតនៅ (អតីតសួនទឹកសន្តិភាព) ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការិយាល័យកណ្តាល៖ អគារលេខ ១៣២ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម៖ 095 333 100/ 095 333 920/ 070 333 920
Facebook: https://www.facebook.com/boreysmh/  
បុរី សម្បត្តិ មានហេង នាំមកនូវភាពកតញ្ញូ ភាពកតញ្ញូរំលត់នូវនិស្ស័យកម្ម!