(ភ្នំពេញ)៖ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៦ បានឈានចូលមកដល់ហើយនៅចុងសប្តាហ៍នេះ ដោយមានគូពិសេសត្រូវជួបគ្នា រវាងក្រុមម្ចាស់ផ្ទះវិសាខា ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើលដ៏នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ក្នុងទឹកដីនៃ កីឡដ្ឋានព្រីនស៍ នាវេលាម៉ោង ១៨៖០០នាទី ល្ងាច។
គួរដឹងដែរថា វិសាខាកាលពីសប្តាហ៍ទី១៥ បានលេងស្មើជាមួយក្រុមភ្នំពេញក្រោន នៅក្នុងលទ្ធផល ០-០។ ក្រុមមួយនពឆ្លងកាត់១៤ប្រកួតឈ្នះ៧ដង ស្មើ៣ដងចាញ់៤ដង និងឈរនៅចំណាត់ថ្នាក់លេខ៦ មាន២៤ពិន្ទុ។
ទាក់ទងទៅនឹងណាហ្គាវិញ កាលពីសប្តាហ៍ទី១៥ ក៏បានលេងស្មើទល់នឹងបឹងកេតផងដែរក្នុងលទ្ធផល ១-១ នៃកីឡដ្ឋាន កងយោពលខេមរភូមិន្ទ។ ណាហ្គា ឆ្លងកាត់ការប្រកួត១៤សប្តាហ៍កន្លងមកនេះដូចគ្នា ឈ្នះ៦ដង ស្មើ៦ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន២៤ពិន្ទុ៕