(មីឡេន)៖ យោងតាមប្រភពពី All Football និង Sky sport ចេញផ្សាយនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic បានតេស្តវិជ្ជមាននៃវីរុសឆ្លង COVID-19 ដែលកំពុងប្រកបអាជីពជាមួយក្លិប AC Milan របស់លីគកំពូល Serie A។
បញ្ហានេះបានធ្វើឲ្យរូបគេខកខានការបង្ហាញខ្លួនជាមួយក្រុម AC Milan ក្នុងជំនួបទល់នឹង Bodo Glimt ក្នុងពានរង្វាន់ Europa League វគ្គជម្រុះនារាត្រីថ្ងៃទី២៥ ខែកញ្ញា នៅម៉ោង ១៖៣០នាទី(ម៉ោងនៅកម្ពុជា) ខណ: Zlatan ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេឯផ្ទះ។
ចំណែកឯមិត្តរួមក្រុមទាំងអស់នឹងក្រុមការងារបានតេស្តអវិជ្ជមានលើវីរុសនេះ៕