(សៀមរាប)៖ តាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ វ្រះកម្រតាញស្រីសត្យាស្រ័យ នៅរវាងគ្រិស្ដសករាជ ៩១០ ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។
ប្រាសាទភិមាអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។
ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជាច្រើនរជ្ជកាល រួមមាន៖ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០, ព្រះបាទជ័យវរ្ម័នទី៥ ចុងសតវត្សទី១០ ព្រះបាទសូរ្យវរ្ម័នទី១ ដើមសតវត្សទី១១ជាដើម។ ទ្រង់បានយកហេមស្រិង្គគិរី ធ្វើជាប្រាសាទសម្រាប់រាជ្យ និងសម្រាប់ការគោរពបូជាដល់អាទិទេព៕
សូមចូលទៅកាន់លីងនេះ https://www.facebook.com/321069095355550/posts/780792316049890/?extid=0hxZ130dHaj809Jn&d=n