(ភ្នំពេញ)៖ Bluetronics បានបើកពង្រីកសាខាទី២០ របស់ខ្លួននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល បើទោះបីកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងគម្រោងនឹងបើកដំណើរការឱ្យបាន៥០សាខា នៅមុនដំណាច់ឆ្នាំ២០២០នេះ ដើម្បីក្លាយជាអាវជីកម្មលក់រាយគ្រឿងអេឡិចត្រូនិក ដែលធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។
ពិធីបើកសម្ពោធសាខាទី២០របស់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ Bluetronics ឈានជើងចូលប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៧ អាជីវកម្មលក់រាយមួយនេះ មិនដែលបន្ថយការតាំងចិត្ត ក្នុងការបំពេញតម្រូវការ ក្នុងស្រុកមួយនេះឡើយ។
ឈ្មោះដំបូងរបស់ក្រុមហ៊ុន Bluetronics ត្រូវបានហៅថា BigPhone ដែលមានលក់ទូរស័ព្ទ ថេបប្លេត និងគ្រឿងបន្លាស់ផ្សេងៗ។ យ៉ាងណាក៏ដោយចក្ខុវិស័យរបស់ក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរ ដោយឃើញពីសក្ដានុពលនៃហាង Bluetronics ដែលមានរួមបញ្ចូលការលក់ដូចជា៖ បរិក្ខាអេឡិចត្រូនិក ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ និងទូរស័ព្ទក៏ត្រូវបានរួមបញ្ចូលក្នុងហាងតែមួយ។ ទម្រង់សមាហរណកម្ម ដែលមានទំហំហាងធំជាងមុន ដែលអាចផ្ដល់ឱ្យអតិថិជនមានជម្រើសច្រើនជាងមុន។
ទន្ទឹមនឹងការពង្រីកទំហំហាងធំជាងមុនរាល់សាខា Bluetronics គឺត្រូវបានតុបតែងផលិតផលដោយផ្នែកផ្សេងៗគ្នា ទៅតាមក្រុមនៃផលិតផល ដែលធ្វើឱ្យអតិថិជនងាយស្រួល ក្នុងការជ្រើសយកនូវជម្រើសដែលត្រូវចិត្ត ចំណាយពេល និងកម្លាំងតិច។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសេវាកម្មក្រោយពីការលក់ ដោយធ្វើការដឹកជញ្ជូន និងតម្លើងមិនគិតថ្លៃ ដែលជាសកម្មភាពអាជីវកម្មដំបូងបំផុតនៅលើទីផ្សារ។
លោក Doan Van Hieu Em នាយកប្រតិបត្តិនៃសហព័ន្ធ Mobile World បានថ្លែងយ៉ាងដូច្នេះថា «ទោះបីជាក្នុងកំលុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ Bluetronics នៅតែបន្តដំណើរអាជីវកម្មយ៉ាងរហ័ស ដែលធ្វើមានការភ្ញាក់ផ្អើលដល់ដៃគូរអាជីវកម្ម និងអ្នកប្រើប្រាស់មានការពេញចិត្តជាក្រៃលែង។ ក្រោយពេលសម្រេចបាន ២០សាខា ក្រុមហ៊ុនបានមានគម្រោងពង្រីកសាខារបស់ខ្លួនឱ្យបាន៥០សាខា នៅមុនបំណាច់ឆ្នាំ ដើម្បីគ្របដណ្ដប់ទៅបណ្តាខេត្តផ្សេងៗរួមមាន៖ ខេត្តសៀមរាប ខេត្តព្រះសីហនុ ដោយមិនគ្របដណ្ដប់តែរាជធានីភ្នំពេញនោះឡើយ»។
លោក Doan Van Hieu Em «សម្រាប់ទីផ្សារប្រទេសកម្ពុជា យើងអាចនិយាយបានថា ចំនួនសាខារបស់យើងខ្ញុំ គឺមានច្រើនជាងគេ ដោយអាចស្មើនឹងចំនួនអាជីវកម្មលក់រាយដទៃរួមបញ្ជូលគ្នា។ នៅពេលពង្រីកបានគ្រប់ចំនួន៥០សាខា Bluetronics នោះមានន័យថាក្រុមហ៊ុននឹងទទួលបាន៥០% នៃទីផ្សារអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា»។
លោក Doan Van Hieu Em បានបន្ថែមថា ការសន្យារបស់អាជីវកម្មលក់រាយរបស់ Bluetronics គឺជាការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុន បានធ្វើការបង់ពន្ធផលិតផល គោរពទៅតាមច្បាប់ និងគោលនយោបាយរបស់កម្ពុជា។ ក្រុមហ៊ុនមានការតាំងចិត្តផ្ដល់ជូនផលិតផលសុទ្ធ សេវាកម្មដែលមានស្ដង់ដាខ្ពស់ ក្រៅពីភាពងាយស្រួល និងការយកចិត្តទុកដាក់ ទៅលើបទពិសោធន៍ទិញទំនិញរបស់អតិថិជន ទៅដល់អ្នកគ្រប់គ្នា។
ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែប្រសើរ Bluetronics ត្រូវបានបង្កើតនៅក្នុងស្រុក មានន័យថា ក្រុមហ៊ុនកំពុងបង្កើតឱកាសការងារជាច្រើនទៅដល់យុវជនកម្ពុជា។ បរិយាកាសការងារដែលស្មើភាព តម្លាភាពក្នុងការឡើងតំណែងត្រូវបានដាក់ជាអទិភាព។ សម្រាប់ដៃគូអាជីវកម្ម Bluetronics បានស្វែងរកការបង្កើត ចំណងមិត្តភាពដ៏រឹងមាំ ដើម្បីទទួលបាននូវសមូហភាព នៃផលប្រយោជន៍ របស់ភាគីទាំងសង្ខាង។
លោក Doan Van Hieu Em បានគូសបញ្ជាក់ថា «ក្នុងនាមជាអាជីវកម្មលក់រាយ និងជាដៃគូដែលអាចជឿទុកចិត្តបានម្នាក់ យើងខ្ញុំព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ដល់សេវាដែលល្អបំផុត និងចំណងមិត្តភាពយូរអង្វែងនៅគ្រប់ទិសទីដែលយើងទៅដល់។ Bluetronics គឺជាបទពិសោធន៍ទី១ របស់យើងខ្ញុំនៅខាងក្រៅប្រទេសវៀតណាម ដូចនេះព្រះរាជាណាចក្រកម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយ។ ភាពជោគជ័យក្នុងទីផ្សារមួយនេះ គឺមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់យើងខ្ញុំ ដើម្បីគម្រោងពង្រីកទៅទីផ្សារ ដែលមានសក្ដានុពលផ្សេងទៀត ដៃគូរបស់យើងខ្ញុំផ្ដល់ជំនួយ ដើម្បីយើងខ្ញុំអាចពង្រីកខ្លួននៅទីផ្សារអន្តរជាតិ ហើយពេលនេះយើងកំពុងតែស្ថិតនៅលើវិថីពង្រីកខ្លួននេះហើយ»៕