(រីយ៉ូ)៖ ក្លិប Flamengo ដែលស្ថិតក្នុងលីគបាល់ទាត់ប្រេស៊ីល បច្ចុប្បន្នបានធ្វើការស្នើសុំទៅកាន់សហព័ន្ធ Brazilian Football Confederation (CBF) ក្នុងលក្ខណ្ឌសុំសិទ្ធិពន្យារពេលការប្រកួតរបស់ពួកគេនៅពេលត្រូវជួបជាមួយក្រុម Palmeiras បន្ទាប់ពីមានកីឡាករដល់ទៅ ១៦នាក់ឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយព័ត៌មានស៊ិនហួ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ក្លិបការពារតំណែងជើងឯកលីគកំពូលប្រេស៊ីល Brazil-Serie A នឹងពានរង្វាន់តំបន់អាមេរិកឡាទីន Copa Libertadores បានលើកឡើងថា «ក្លិបមានកីឡាករត្រឹមតែ ៩នាក់ប៉ុណ្ណោះ មុនពេលធ្វើដំណើទៅជួបប្រកួតទល់នឹងក្រុម Palmeiras នៅទីក្រុង Sao Paulo នាកីឡដ្ឋាន Allianz Parque» ខណៈ CBF នៅមិនទាន់ឆ្លើយតបនោះទេជុំវិញបញ្ហានេះ គ្រាដែលការប្រកួតគ្រោងធ្វើឡើងនាថ្ងៃទី២៨ ខែកញ្ញាសប្តាហ៍ក្រោយ។

ក្នុងនោះរួមទាំងបុគ្គលិក គ្រូបង្វឹកនៃក្លិបខាងលើបានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីសប្តាហ៍មុន ខណៈប្រទេសប្រេស៊ីលកំពុងឈរលេខរៀងទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ច្រើនជាងគេប្រមាណ ១៣៩,០០០នាក់៕