(ភ្នំពេញ)៖ ក្រុមហ៊ុន TRE IMPORT EXPORT CO.,LTD គឺជាក្រុមហ៊ុននាំចូលផលិតផលមួយដែលល្បី និងស្របច្បាប់ មានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ ក្នុងការនាំចូលគ្រឿងសម្អាង ផលិតផល ចំណីអាហារជំនួយសុខភាព ដែលជាផលិតផលល្អមានគុណភាព ប្រសិទ្ធិភាពខ្ពស់ ហើយជួយថែរក្សាសម្រស់ដល់អតិថិជនឲ្យស្អាត ក្មេងជាងវ័យ។

ដើម្បីតម្រូវទៅតាមការចង់បានអតិថិជន និងជាកាតព្វកិច្ចរបស់ក្រុមហ៊ុនត្រូវតែនាំយកអ្វីដែលថ្មីល្អ និងថែសម្រស់ជូនអតិថិជន ដែលគាំទ្រក្រុមហ៊ុនកន្លងមកនោះ នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន នឹងនាំចូលផលិតផលថែរក្សាសម្រស់ ដែលល្បីខ្លាំងប្រចាំប្រទេសកូរ៉េប្រេន «Mayisland»។

មួយវិញទៀត សម្រាប់តំណាងចែកចាយរបស់ក្រុមហ៊ុន និងអតិថិជននឹងទទួលបានផលិតផលដែលល្អៗ បន្ទាប់ពីក្រុមហ៊ុនបានសិក្សា ស្វែងយល់យ៉ាងច្បាស់ពីផលិតផល «Mayisland» រួច ក៏សម្រេចនាំចូលផលិតផលថែរក្សាសម្រស់ថ្មីប្រេន ល្បីប្រចាំប្រទេសកូរ៉េ និងទ្វីបអឺរ៉ុប ប្រេន «Mayisland» កំពុងតែត្រៀមខ្លួនមកដល់ ប្រទេសកម្ពុជាឆាប់ៗនេះផងដែរ។ ផលិតផល Mayisland ជាប្រភេទផលិតផល បែងចែក ទៅតាមស្បែកមុខ ស្ងួត, ខ្លាញ់, មុន, វ័យចាស់បង្កើន Collagen សុទ្ធតែត្រូវតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេស។

លោកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន TRE IMPORT EXPORT CO.,LTD បានបញ្ជាក់ប្រាប់ពីមូលហេតុ ប្រេនថ្មីនេះក្រុមហ៊ុនមានគម្រោងនាំចូល មកក្នុងពេលឆាប់ៗខាងមុខនេះថា ដោយមើលលើទីផ្សាប្រទេសកម្ពុជាកាន់តែរីកចម្រើន ផ្នែកគ្រឿងសំអាង ហើយបងប្អូនប្រជាជនកម្ពុជា កាន់តែយល់ដឹង និងនិយមប្រើផលិតផលកូរ៉េ ទើបក្រុមហ៊ុន TRE សុំសិទ្ធផ្ដាច់មុខប្រេន Mayisland នេះតែម្ដង។ ប្រេនMayisland ជាផលិតផលកូរ៉េពិតៗ មានលក់លើទីផ្សាជិត១០ឆ្នាំមកហើយ និងមានចែកចាយនៅទ្វីបអាស៊ី និងអឺរ៉ុបជាច្រើនដូចជា Australia New Zealand , USA, Norwa,Japan ,Indonesia ,Hong Kong , Greeceជាដើម។

លោកស្រីក៏សំណូមពរ ទៅបងប្អូនប្រជាជនកម្ពុជាទាំងអស់សូមងាកមកប្រើប្រាស់ផលិតផលសុទ្ធ គ្មានគីមី បញ្ឈប់ការប្រើប្រាស់ម្សៅលាយ លេលាយ ដែលគ្មានស្ដង់ដារទៀតទៅ គួរចំណាយលុយជាវផលិតផលធម្មជាតិស្អាតរយៈពេលយូរ កុំចំណាយលុយហើយបានរបស់គីមី ខាតទាំងពេលវេលានិងថវិការ ហើយវាក៏ជាទំនុកចិត្តមួយសម្រាប់អតិថិជនដែលប្រើប្រាស់ថែមទៀតផង។

លោកស្រីក៏ចង់បញ្ជាក់ប្រាប់ឲ្យអតិថិជន និងបងប្អូនប្រជាពលរដ្ឋឲ្យបានដឹងថា ក្រុមហ៊ុនTRE គឺជាក្រុមហ៊ុនដ៏ល្បី ស្តង់ដារ នាំចូលផលិតផលពីបរទេសសុទ្ធតែល្បីៗ និងជាក្រុមហ៊ុនទី១ ចុះកិច្ចព្រមព្រៀងសហការជាមួយនឹងគណៈកម្មាប្រយុទ្ធប្រឆាំផលិតផលក្លែងក្លាយផងដែរ៕