(ភ្នំពេញ)៖ វិទ្យាល័យ AUPP High School ចាប់ផ្តើមទទួលសិស្សានុសិស្សចុះឈ្មោះចូលរៀនសម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈបវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២ ខែវិច្ឆិកាខាងមុខនេះ។

វិទ្យាល័យ AUPP High School ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការគ្នារវាង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង វិទ្យាល័យ Foxcroft Academy នៃសហរដ្ឋអាមេរិក ដោយប្រើប្រាស់នូវកម្មវិធី សិក្សាអន្តរជាតិកម្រិតវិទ្យាល័យ ដើម្បីផ្តល់ការអប់រំដល់សិស្សានុសិស្ស ដែលមានការប្រកួតប្រជែងលក្ខណៈអន្តរជាតិ ពោលគឺបង្កលក្ខណៈអោយសិស្សានុសិស្សស្វែងយល់ពីប្រព័ន្ធអប់រំចម្រុះ។

កម្មវិធីសិក្សានៅវិទ្យាល័យ AUPP High School ត្រូវបានរៀបចំ និងចងក្រងឡើងដោយវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក ក្នុងនោះមានមុខវិជ្ជាស្នូលធំៗដូចជា ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និងបច្ចេកវិទ្យា សិក្សាសង្គម ស្របតាមកម្មវិធីសិក្សាអន្តរជាតិ STEAM (Science, Technology, Engineering, the Arts and Mathematics) ។

វិទ្យាល័យ Foxcroft Academy មានប្រវត្តិជោគជ័យដ៏យូរអង្វែង ដោយសាលានេះត្រូវបានបង្កើតឡើងក្នុងរូបភាពជាសាលាឯកជន នៅថ្ងៃទី៣០ ខែមករា ឆ្នំា១៨២៣ ហើយក៏ជាសាលាដំបូងដែលបង្កើតឡើងនៅពេលរដ្ឋ Maine ក្លាយជារដ្ឋមួយពេញសិទ្ធនៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ វិទ្យាល័យ Foxcroft Academy ជាសាលាមួយក្នុងចំណោម សាលាចំនួន ៩ នៅក្នុងរដ្ឋ Maine នៃសហរដ្ឋអាមេរិក ដែលអាចឈរជើងបានជាង ១៩០ ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទ៖ ០១៧ ៨៨០ ៩២៥ ឬ ០១៧ ៩៩៩ ៥២៨

ទីតាំងអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។