(ភ្នំពេញ)៖ តាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកផលិតរបស់ realme បានបង្ហាញថា realme 7 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា 65W SuperDart Charge សម្រេច បានការសាកថ្មចំនួន ១៣% ក្នុងរយៈពេល៣នាទី អាចលេង PUBG បានដល់៣ប្រគួត លេង Instagram បាន២ម៉ោង មើល YouTube បាន២.៥ម៉ោង ឬអាចដាក់ standby ទុកបានរយៈពេល ៤ថ្ងៃ និងកាន់តែអស្ចារ្យក្នុងរយៈពេលត្រឹមតែ៣៤នាទី បច្ចេកវិទ្យា 65W SuperDart Charge អាចជួយឲ្យ realme 7 Pro ពោរពេញទៅដោយថាមពល ឡើងវិញពី ០% ដល់ ១០០%។

បទបង្ហាញនេះធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកម្មវិធី realme 7 series Media Tasting ដែលធ្វើឡើងក្រោមប្រធានបទ «65W OF SPEEDY FLASH CHARGING BEYONG YOUR IMAGINATION » នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតារាល្បីៗ និងបណ្តាញសារព័ត៌មានជាច្រើនរូប ដើម្បីចូលរួម សាកល្បងនូវបច្ចេកវិទ្យាថ្មីៗនេះដោយផ្ទាល់ ដោយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge អាចនិយាយពាក្យលាក្នុងការរង់ចាំចំពោះការសាកថ្ម។

លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ដែលជាកំពូលតារាចម្រៀងតំណាងឲ្យ realme បាននិយាយថា គាត់តែងតែស្វែងរកជីវិតដែលមានប្រសិទ្ធិភាពខ្ពស់ទាំងការងារ និងក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគាត់មិនអាចខ្ចះខ្ចាយពេលវេលា បើចង់ធ្វើអ្វីគឺធ្វើភ្លាមការសាកថ្មទូរស័ព្ទក៏មិនត្រូវការរង់ចាំដូចគ្នា។ ល្បឿនសាកថ្ម 65W SuperDart Charge ជួយកាត់បន្ថយពេលវេលារង់ចាំនៃការសាកថ្មបានយ៉ាងច្រើន ដែលអាចឱ្យអ្នកប្រើប្រាស់រីករាយនឹងជីវិតកម្សាន្តដែលមានគុណភាពខ្ពស់គ្រប់ពេលវេលា។

លោក ឃីម តារា មកពីទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញចំណាប់អារម្មណ៍ដែរថា បច្ចេកវិទ្យា 65W SuperDart Charge មិនមែនគ្រាន់តែជាបទពិសោធន៍បច្ចេកវិទ្យាថ្មី ភាពឡូយឆាយ និងការយកចិត្តទុកដាក់សម្រាប់អ្នកប្រើប្រាស់វ័យក្មេងប៉ុណ្ណោះទេ វាថែមទាំងបានផ្លាស់ប្តូរនូវទម្លាប់រស់នៅនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ និងអាចឱ្យពួកគេទទួលបាននូវជីវិតប្រសើរឡើងភ្លាមៗ។

អ្នកជំនាញខាងវិស័យបច្ចេកវិទ្យា លោក John Sey បានឱ្យដឹងថា realme បាននាំមកនូវបច្ចេកវិទ្យាសាកថ្មទំនើបជាងគេ និងលំដាប់ខ្ពស់បំផុតប្រភេទ 65W SuperDart Charge បំពាក់ចូលទៅលើផលិតផល realme Number seires ដែលអាចឱ្យយុវជនកាន់តែច្រើនទទួលបាននូវបទពិសោធន៍ប្រើប្រាស់ ផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ លុបបំបាត់នូវពេលវេលារង់ចាំសម្រាប់ទទួលយកជីវិតដែលមានគុណភាពខ្ពស់។ នេះក៏បានបង្ហាញផងដែរថា realme គឺជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យា និយមយ៉ាងពិតប្រាកដ។ ចំពោះថាមពលថ្ម 4500 mAh អាចប្រើប្រាស់បានពេញ១ថ្ងៃ សម្រាប់ការប្រើប្រាស់ទូទៅ ហើយការប្រើប្រាស់ទៅលើអេក្រង់ជាប់បានរហូតដល់ ៦ម៉ោង៤០នាទី។

ចំពោះការផ្លាស់ប្តូរមកប្រើអេក្រង់ Super AMOLED កាន់តែពិតសេសទៅទៀតនោះគឺ កាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចផ្តិតនូវរូបភាពពេលយប់កាន់តែច្បាស់ផ្នែកថតរូប realme 7 series បំពាក់ដោយកាមេរ៉ា Sony 64MP ចំនួនបួនគ្រាប់ដែលមានកម្រិតច្បាស់ល្អ ដែលអាចស្រូបពន្លឺបានកាន់តែច្រើនដោយមានកាំពន្លឺ f / 1.8 ដើម្បីទទួល បានប្រសិទ្ធិភាពនៃការថតពេលយប់ឲ្យបានកាន់តែច្បាស់ ហើយវាក៏មានបំពាក់នូវមុខងារ AI Color Portrait បែបថ្មី នាំមកនូវបទពិសោធន៍វីដេអូគួរឱ្យចាប់អារម្មណ៍បន្ថែម ជាច្រើនទៀត។

លោក Ic3_fr0Gz ដែលជា Game Caster និងជាសមាជិកគ្រួសាររបស់ realme បានឱ្យដឹងដែរថា ក្នុងនាមជាទូរស័ព្ទលេងហ្គេមម៉ូឌែលថ្មីបង្អស់របស់ realme បន្ទះឈីប realme 7 មានការវិវឌ្ឍន៍កាន់តែប្រសើរនិងមានសមត្ថភាពខ្លាំង បន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោកថែមទាំងប្រើប្រាស់អេក្រង់លេងហ្គេម ដែលមានកម្រិតល្បឿនរលូន 90Hz អាចនាំឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែរលូន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ realme បានប្រកាសចេញនូវចំនុចសំខាន់អំពីគ្រឿងបច្ចេកវិទ្យាបំពាក់លើ realme 7 series ដែល realme 7Pro មានបំពាក់នូវបច្ចេកវិទ្យា សាកថ្មលឿន 65W SuperDart Charge ជាមួយនឹងកាមេរ៉ា Sony ៤ គ្រាប់ 64MP ហើយ realme 7 ដែលមានបន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ព្រមទាំងបំពាក់នូវអេក្រង់រលូន 90Hz និងមុខងារសាកថ្មលឿន 30W Dart ។ realme 7 series នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា នេះហើយ៕