(ភ្នំពេញ)៖ កម្មវិធីកាត់ប្រអប់ឈ្នះរង្វាន់ពីទឹកដោះគោអង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី បានចាប់ផ្តើមបានត្រឹមតែរយៈពេល ៣ខែ តែប៉ុណ្ណោះ។

ដូច្នេះឃើញថាទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់អតិថិជននៅលើទីផ្សារ។

មានអតិថិជនអង្គរមីលជាច្រើនរូប បានឈ្នះរង្វាន់ធំៗ ពីកម្មវិធីឈ្នះភ្លាមៗ ជារៀងរាល់ខែ។

តាមទិន្នន័យពីក្រុមហ៊ុនអង្គរឌែរីប្រូដាក់ ចាប់តាំងពីកម្មវិធីចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា រហូតមកដល់ខែសីហា ឆ្នាំ២០២០ មានអតិថិជនសរុបជាងមួយរយនាក់បានឈ្នះរង្វាន់ គិតជាទឹកប្រាក់សុទ្ធសរុប ២៦លានរៀលក្នុងនោះមាន៖

*អ្នកឈ្នះរង្វាន់ទី១៖ ឈ្នះទឹកប្រាក់ចំនួន ១លានរៀល មានចំនួន៨នាក់

*អ្នកឈ្នះរង្វាន់ទី២៖ ឈ្នះទឹកប្រាក់ចំនួន ៥០ម៉ឺនរៀល មានចំនួន១៨នាក់

*អ្នកឈ្នះរង្វាន់ទី៣៖ ឈ្នះទឹកប្រាក់ចំនួន ២០ម៉ឺនរៀល មានចំនួន១០នាក់

*អ្នកឈ្នះរង្វាន់ទី៤៖ ឈ្នះបានទឹកដោះគោអង្គរមីល ១កេស មានចំនួន៨០នាក់

ចំណែកឯដើមខែកញ្ញានេះ មានអតិថិជនដែលឈ្នះរង្វាន់ទី១ និងទី២ ចំនួន៩នាក់បន្ថែមទៀត ពីកម្មវិធី ព្រមទាំងអតិថិជន ដែលឈ្នះរង្វាន់ទី៣ និងទី៤ ជាច្រើននាក់ទៀត ដែលពួកគាត់ធ្វើការប្តូរយករង្វាន់នៅតាមដេប៉ូចែកចាយនៅជិតគាត់។

តាមបទសម្ភាសន៍ពីអតិថិជន ដែលឈ្នះកំឡុងពេលមកទទួលរង្វាន់ អ្នកនាង គីម ស្រីតូច អាយុ២៤ឆ្នាំ មានទីលំនៅទួលសង្កែ ភ្នំពេញ បានប្តូរមកប្រើទឹកដោះគោអង្គរមីល ADM រយៈពេល ១ខែកន្លះ ដែលបានជាវ ១កេស គាត់មានសេចក្តីរីករាយណាស់ ដែលបានឈ្នះរង្វាន់ទី១ នៅខែទី១ ដែលគាត់បានប្រើ ហើយគាត់នឹងបន្តប្រើទឹកដោះគោអង្គរមីល ADM ដើម្បីសុខភាពកូនរបស់គាត់។ គាត់សូមលើកទឹកចិត្តឲ្យអ្នកម្តាយទាំងឡាយ ឲ្យសាកល្បងប្រើទឹកដោះគោអង្គរមីល ដែលមិនត្រឹមតែល្អសម្រាប់កូនៗរបស់ពួកគាត់ទេ ថែមទាំងមានឱកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។

សូមបញ្ចាក់៖ កម្មវិធីកាត់ប្រអប់ឈ្នះរង្វាន់ពីទឹកដោះគោអង្គរមីល ADM រសជាតិផ្អែម & រសជាតិស្ត្រប៊ីរី នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ ដូចនេះសូមអតិថិជនរួសរាន់ជាវអោយកាន់តែច្រើន សុខភាពកូនកាន់តែល្អ ឱកាសឈ្នះរង្វាន់ក៏កាន់តែច្រើនដែរ។

សូមរួសរាន់ឡើងអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ ចំពោះអ្នកឈ្នះរង្វាន់ទាំងអស់ អាចមកប្តូររង្វាន់ បានរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ 024 689 8888៕