(ភ្នំពេញ)៖ PEUGEOT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨១០ ដោយលោក Jean-Frédéric គិតមកដល់បច្ចុប្បន្ន គឺមានរយៈពេល ២១០ឆ្នាំ។ PEUGEOT គឺជាប្រេនមួយ ដែលបង្កើតឡើងដោយអ្នកជំនាញ ដែលមានគំនិតច្នៃប្រឌិត ប្រកបទៅបច្ចេកវិទ្យាច្នៃថ្មីៗ និងការរចនាប្រណិតៗ ដែលមានបទពិសោធន៍ជាង ២សតវត្សរ៍ នៅលើទីផ្សារ។

បច្ចុប្បន្ន PEUGEOT មានវត្តមាន ១៦០ប្រទេសដែលក្នុងនោះ ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រេន PEUGEOT របស់ប្រទេសបារាំងមួយនេះ ត្រូវបានលក់ចេញជាង ១,៧៤០,០០០គ្រឿង ក្នុងឆ្នាំ២០១៨ និងដោយសារតែភាពរឹងមំារបស់ប្រេនមួយនេះ ទើបក្រុមហ៊ុន THH IMPORT EXPORT CO.,LTD បានធ្វើការសម្រេចចិត្តនាំចូលប្រេនមួយនេះផ្តាច់មុខ កាលពីចុងឆ្នំា២០១៨ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ជិត២ឆ្នាំមកនេះ ក្នុងនោះរួមមានម៉ូដែលរថយន្ត SUV 2008, SUV 3008, SUV 5008 ។

ដោយសារតែភាពល្បីល្បាញរបស់ខ្លួន និងការគ្រាំទ្រពីអតិថិជនយ៉ាងច្រើន PEUGEOT តែងតែយកចិត្តទុកដាក់លើទៅលើគុណភាព សុវត្ថិភាព ភាពសន្សំសំចៃខ្ពស់ ដើម្បីបំពេញតម្រូវការពេញចិត្តរបស់អតិថិជន និងលើសពីនេះទៅទៀត ដើម្បីអបអរខួប២១០ឆ្នាំ រថយន្ត PEUGEOT, លោកស្រី ហៃ រដ្ឋា ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន បានឲ្យដឹងថា THH IMPORT EXPORT CO.,LTD ក៏មានប្រូម៉ូសិនពិសេស លើរថយន្តម៉ូដែល PEUGEOT SUV 5008 ដែលបញ្ចុះតម្លៃរហូតដល់ ១០,០០០ដុល្លារអាមេរិក ក៏ដូចជាបើកទទួលការកក់ទុកមុន សម្រាប់ម៉ូដែលរថយន្ត PEUGEOT SUV 3008 ឆ្នំា២០២១ផងដែរ ក្នុងតម្លៃពិសេសដែលពុំធ្លាប់មាន។

ព័ត៌មានបន្ថែមអាចទំនាក់ទំនង តាមរយៈលេខទូរសព្ទ 076 738 4368 ឬអាសយដ្ឋាននៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស ៧មករា ចម្ងាយ២០០ម៉ែត្រ ខាងឆ្វេងដៃ)៕