(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធក្លិប Manchester City, Grabriel Jesus នឹងអវត្តមានយ៉ាងហោចណាស់ក៏ ៣សប្តាហ៍ផងដែរដោយសារបញ្ហា ដែលត្រូវបង្ខំចិត្តខកខានប្រកួតទល់នឹង Leicester City នៅ Premier League នៅរាត្រីស្អែកនេះផងដែរ។
កីឡាករពាក់លេខ៩ Jesus បានរងរបួសនៅអំឡុងជួយ Man City យកឈ្នះម្ចាស់ផ្ទះ Wolverhamton Wanderer ៣-១ ក្នុង ១ប្រកួតរដូវកាលថ្មីឆ្នាំ២០២០-២០២១ របស់ពួកគេកាលពីសប្តាហ៍មុន។
បន្ថែមលើនេះ ខ្សែប្រយុទ្ធ ២៣ឆ្នាំ Jesus ក៏ខកខានជួយសាំបាប្រេស៊ីលប្រកួតទល់នឹងក្រុមជម្រើសជាតិបូលីវី និងប៉េរូ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ដែលនឹងធ្វើឡើងនាខែក្រោយផងដែរ ដែលជាការបង្កក្តីកង្វល់កាន់តែខ្លាំងសម្រាប់អ្នកចាត់ការ Pep Guardiola ក្នុងក្លិបមេឃខៀវបន្ថែមលើខ្សែប្រយុទ្ធ Sergio Aguero ដែលមានបញ្ហារបួសត្រូវសម្រាកដល់ទៅ ៧សប្តាហ៍ឯណោះ៕