(អាមេរិក)៖ ក្រុមហ៊ុនយក្ស Google បានប្រកាសផ្លូវការថា រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ទាក់ទងនឹងការបោះឆ្នោត, បេក្ខភាពឈរឈ្មោះបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត នឹងមិនត្រូវបានអនុញ្ញាត ឬដំណើរការនោះទេ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Google បានផ្ញើអ៉ីម៉ែលទៅកាន់អ្នកផ្សព្វផ្សាយថា ការផ្សាយពាណិជ្ជកម្មទាំងអស់ នឹងមិនដំណើរការទេ បើសិនជាមានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។
នៅក្នុងអ៉ីម៉េលក៏បានបញ្ជាក់បន្ថែមទៀតថា រាល់ការផ្សាយមានទំនាក់ទំនងនឹងនយោបាយគឺត្រូវបានហាមឃាត់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា ការហាមឃាត់នេះនឹងមានរយៈយូរប៉ុណ្ណាទេ។
គួរបញ្ជាក់ផងដែរថា សកម្មភាពភាពមួយនេះត្រូវបានបណ្ដាញសង្គម Twitter បានអនុវត្តតាំងពីឆ្នាំមុនមកម្លេះ៕