(សៀងហៃ-ចិន)៖ នៅក្នុងកម្មវិធី HUAWEI CONNECT នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក Peng Zhongyang សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកផ្នែកអាជីវកម្មសហគ្រាស EBG របស់ក្រុមហ៊ុន Huawei បានថ្លែងសុន្ទរកថាអំពីគន្លឹះសំខាន់ៗស្តីពីប្រធានបទ «ការផ្លាស់ប្តូរគំរូ Paradigm ថ្មី សម្រាប់បង្កើតគុណតម្លៃកាន់តែប្រសើរ»។
លោក Peng បានបញ្ជាក់ថា «ការផ្លាស់ប្តូរគំរូថ្មីនៃការផ្លាស់ប្តូរឌីជីថលឧស្សាហកម្ម គឺជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសង្គមឆ្លាតវៃ នាពេលអនាគតរបស់យើង។ ដើម្បីជំរុញឌីជីថលឧស្សាហកម្ម និងកសាងគំរូថ្មីនេះ យើងត្រូវផ្តោតលើតម្រូវការ ក៏ដូចជាបំណងប្រាថ្នារបស់អតិថិជនផងដែរ។ លើសពីនេះទៅទៀត យើងអាចស្វែងយល់ពីគំរូថ្មីនេះ តាមរយៈការច្នៃប្រឌិតដែលផ្អែកទៅលើសេណារីយ៉ូ និងតាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាចំនួន ៥ ដើម្បីបង្កើតប្រព័ន្ធអេកូឌីជីថលសម្រាប់ផលប្រយោជន៍ រួមជាមួយការរួមគ្នាបង្កើតគុណតម្លៃថ្មីសម្រាប់ឧស្សាហកម្មនានា»។
បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ជំនាញផ្នែកឧស្សាហកម្ម និងការអនុវត្តឆ្នាំ២០២០ គឺជាឆ្នាំមួយដែលខុសប្លែកពីឆ្នាំមុនៗ ជាមួយនឹងសន្ទុះនៃការរីកលូតលាស់យ៉ាងខ្លាំងរបស់បច្ចេកវិទ្យា រួមជាមួយការធ្វើកំណែទម្រង់នៅក្នុងឧស្សាហកម្មផ្សេងៗគ្នា។ សក្តានុពលដ៏ធំធេងនៃការផ្លាស់ប្តូរឌីជីថលនេះ គឺត្រូវបានបង្ហាញនៅលើមូលដ្ឋាននៃការរួមបញ្ចូលគ្នារវាងដែនបច្ចេកវិទ្យាចំនួន ៥ ដែលក្នុងនោះមានការតភ្ជាប់បណ្តាញ Connectivity, Cloud, Computing, AI និងកម្មវិធីមួយចំនួនដែលដំណើរការដោយ 5G ដែលយើងមិនធ្លាប់ឃើញពីមុនមក។
តាមរយៈការប្រែក្លាយឧស្សាហកម្មជីករ៉ែធ្យូងថ្ម ទៅជារចនាសម្ព័ន្ធឌីជីថលសម្រាប់សេណារីយ៉ូជាង ១០ នេះ ក្រុមហ៊ុន Huawei បានទទួលជោគជ័យនូវការប្រើប្រាស់បច្ចេកវិទ្យាភ្លោះ ដែលរួមបញ្ចូលរវាង AI និង Cloud នាំឱ្យអាជីវកម្មរ៉ែទាំងមូលមានលក្ខណៈជាឌីជីថល និងឆ្លាតវៃ។ សម្រាប់សួនឧស្សាហកម្មច្នៃប្រឌិតវីដេអូបែបវប្បធម៌ម៉ាឡានសាន (Malanshan Video Cultural Creative Industrial Park) ក្រុមហ៊ុន Huawei បានសហការជាមួយអតិថិជន និងដៃគូសហការ ក្នុងការបង្កើតកម្មវិធី Cloud Platform សម្រាប់ដំណើរការថត ការពង្រីកផលិតកម្មវីដេអូទាំងមូល ការកែសម្រួល និងការផ្ទុកទិន្នន័យជាដើម ដែលបានកាត់បន្ថយរយៈពេលនៃវដ្តដំណើរការរហូតដល់ចំនួន ៣០% និងកាត់បន្ថយចំណាយរហូតដល់ ២០% ផងដែរ។
ក្រុមហ៊ុន Huawei បានប្រកាន់ខ្ជាប់ជាយូរមកហើយនូវដំណើរប្រតិបត្តិការដ៏ល្អៗ ដើម្បីអនាគតកាន់តែល្អប្រសើរ។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ ឧទ្យានភ័ស្តុភាររបស់ក្រុមហ៊ុន Huawei នៅតំបន់ Dongguan បានឆ្លងកាត់ការផ្លាស់ប្តូរផ្នែកឌីជីថល ដែលមានរយៈពេលកន្លះឆ្នាំ ដោយមានជំនួយពីឧបករណ៍ស្វ័យប្រវត្តិ និងដំណោះស្រាយប្រកបដោយភាពឆ្លាតវៃ ក៏ដូចជាប្រសិទ្ធភាពនៃការដឹកជញ្ជូន (បរិមាណទំនិញដែលបានផ្តល់ជូនក្នុងមនុស្សម្នាក់) បានកើនឡើងរហូតដល់ទៅ ៦៧% ហើយវដ្តនៃការចែកចាយត្រូវបានបង្រួមរហូតជាង ៥០%។
លោក Peng បានសន្និដ្ឋានថា មានកត្តាបីយ៉ាងដែលធ្វើឱ្យគ្រប់សេណារីយ៉ូមានលក្ខណៈឌីជីថលសម្រេចបានជោគជ័យ៖
* កត្តាទី១៖ គឺបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលអាចអនុញ្ញាតឱ្យមានការបញ្ចូលបច្ចេកវិទ្យាព័ត៌មានវិទ្យាទៅក្នុងសេណារីយ៉ូសំខាន់ៗ។
* កត្តាទី២៖ គឺជំនាញផ្នែកឧស្សាហកម្មដែលយើងគួរតែស្វែងយល់ពីឧស្សាហកម្មឲ្យបានស៊ីជម្រៅ និងការយល់ដឹងអំពីចំណេះដឹងផ្នែកឧស្សាហកម្ម។
* កត្តាទី៣៖ គឺជាការប្រតិបត្តិការនៃការបញ្ចូលនូវទ្រឹស្តីទាំងអស់នេះទៅក្នុងការអនុវត្តជាក់ស្តែង ក៏ដូចជាការប្រែក្លាយទ្រឹស្តីទាំងនេះទៅជាការពិតជាមួយនឹងការរុករក និងការច្នៃប្រឌិតជាបន្តបន្ទាប់ទៀត។
គំរូថ្មីនៃការផ្លាស់ប្តូរឌីជីថលនៃប្រព័ន្ធអេកូឌីជីថល(Digital Ecosystem) ដែលក្រុមហ៊ុន Huawei បង្កើតឡើងដើម្បីចែករំលែកគុណតម្លៃ គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងឌីជីថល ដែលរីកចម្រើននាពេលអនាគតនេះ។ បើយើងក្រឡេកទៅមើលឧទាហរណ៍របស់អាកាសយានដ្ឋានសិនជិនវិញ ដោយធ្វើការជាមួយដៃគូមានដំណោះស្រាយឈានមុខគេក្នុងឧស្សាហកម្ម និងជាមួយការរួមបញ្ចូលគ្នារវាងដែនបច្ចេកវិទ្យាទាំង ៥ បានធ្វើឱ្យអាកាសយានដ្ឋានសិនជិន បានរួមបញ្ចូលការប្រើប្រាស់ឧបករណ៍ចុងក្រោយបង្អស់ ការគ្រប់គ្រងទិន្នន័យ និងកម្មវិធីឧស្សាហកម្មផងដែរ។
ក្រុមហ៊ុន Huawei បានបង្កើតដំណោះស្រាយតាមណារីយ៉ូចម្រុះ និងទៅតាមផ្នែកនីមួយៗ ដូចជា ការរៀបចំកាលវិភាគហោះហើរ ការប្រើប្រាស់ប្រព័ន្ធដើម្បីសម្រួលដល់ការផ្ទុកទិន្នន័យ សេវាកម្មផ្សេងៗរបស់យន្តហោះ និងគាំទ្រដល់ការចុះចតនៃយន្តហោះជាដើម។ នៅក្នុងឆ្នាំ២០១៩ វាបានជួយកាត់បន្ថយចំនួនអ្នកដំណើរដែលបានជិះឡានក្រុងចំនួន ២.៦ លាននាក់ និងបានបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យសន្តិសុខចំនួន ៦០% ទៀតផង។ វាបានធ្វើឱ្យអាកាសយានដ្ឋានកាន់តែមានសុវត្ថិភាពជាមួយនឹងប្រសិទ្ធភាពកាន់តែប្រសើរ និងបទពិសោធន៍ល្អជាងមុនសម្រាប់អ្នកធ្វើដំណើរផងដែរ។
ឥឡូវនេះ ក្រុមហ៊ុន Huawei បានបង្កើតដំណោះស្រាយដែលមានមូលដ្ឋានលើសេណារីយ៉ូចំនួន ១០០ ដោយបង្កើតបានជាគុណតម្លៃឧស្សាហកម្មរួមជាមួយដៃគូសហការ។ លោកបានបន្តទៀតថា «អ្នកមិនអាចរកឃើញទឹកដីថ្មីនៅលើផែនទីចាស់បានទេ មនុស្សគ្រប់គ្នាគួរតែសម្របជាមួយការផ្លាស់ប្តូរ និងបង្កើតគំរូថ្មីនៃការផ្លាស់ប្តូរឧស្សាហកម្មឌីជីថល សម្រាប់អនាគតកាន់តែប្រសើរ»។
ដើម្បីកោតសរសើរដល់ដៃគូសហការជាសកលសម្រាប់ការខិតខំរបស់ពួកគេ ក្នុងការជំរុញកំណើនអាជីវកម្ម និងចែករំលែកភាពជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានប្រគល់រង្វាន់ដល់ដៃគូសហការឆ្នើមប្រចាំឆ្នាំ២០២០។ ការទទួលស្គាល់ទាំងនេះ រួមមានដៃគូបណ្តាញឆ្នើមជាសកល(Excellent Global Channel Partner) ដៃគូយុទ្ធសាស្រ្តឆ្នើមជាសកល(Excellent Global Strategic Partner) អ្នកចែកចាយឆ្នើមជាសកល (Excellent Global Distributor) ដៃគូដំណោះស្រាយឧស្សាហកម្មឆ្នើមជាសកល (Excellent Global Industry Solution Partner) Excellent Global Talent Ecosystem Partner និង Excellent HUAWEI CLOUD Channel Partner ជាដើម។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei ក៏បានប្រកាសពីការអំពីប្រព័ន្ធអេកូឧស្សាហកម្ម (Industry Ecosystem) ដើម្បីការច្នៃប្រឌិត និងរីកចម្រើនរួមគ្នា ហើយដើម្បីទទួលបានជោគជ័យជាមួយគ្នានាពេលអនាគតផងដែរ៕