(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតចំនួន ៥ មកបង្ហាញជូន។

គតិបណ្ឌិតទាំង៥នោះ រួមមាន៖

១៖ ប្រសិនបើអ្នកមានលទ្ធភាពជួយអ្នកដទៃ គួរតែជួយគេទៅ ប៉ុន្តែបើអ្នកមិនអាចជួយគេទេ សូមត្រឹមតែកុំធ្វើបាបគេទៅបានហើយ (ដាឡៃឡាម៉ា)។

២៖ មធ្យោបាយសម្រាប់ការចាប់ផ្ដើម គឺការឈប់និយាយ ហើយចាប់ផ្ដើមធ្វើ (Walt Disney អ្នកបង្កើតក្រុមហ៊ុនផលិតភាពយន្ត)។

៣៖ អ្នកដឹកនាំ គឺជាអ្នកដែលបានផ្ដល់សេចក្ដីសង្ឃឹម (ណាប៉ូឡេអុង)។

៤៖ ផ្លូវទៅកាន់ផ្ទះរបស់មិត្តអ្នក គឺមិនដែលនៅឆ្ងាយនោះទេ (សុភាសិតដាណឺម៉ាក)។

៥៖ គ្មានអ្នកណាគិតថាអ្នកជាមនុស្សសំខាន់នោះទេ ប្រសិនបើអ្នកមិនបានគិតបែបនេះចំពោះខ្លួនឯង (សុភាសិតអាហ្វ្រិក)៕