(ភ្នំពេញ)៖ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សដែលជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មនៅកណ្តាលរាជធានីភ្នំពេញ គម្រោងខុនដូប្រណីត AGILE SKY RESIDENCE ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អតិថិជនជាច្រើន ដែលក្នុងនោះមានជនជាតិខ្មែរច្រើន ជាងជនបរទេស។

លើកឡើងនៅក្នុងពិធីអបអរសាទរចំពោះភាពជោគជ័យរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅស្នាក់ការលក់ គម្រោង អ្នកស្រី កែវ សុចិន្តា ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជនជាច្រើននាក់ទៀត បានលើកឡើងថា អ្នកស្រីបានទិញគម្រោងខុនដូប្រណីត១យូនីត នៅជាន់ទី៣១ ដែលនឹងអាចមើលឃើញទេសភាពក្នុងរាជធានីភ្នំពេញបានយ៉ាងច្បាស់នៅពេលស្នាក់នៅ ជាពិសេសទេសភាពនៅពេលយប់។

អ្នកស្រីបន្តថា ដំបូងឡើយមិនមានបំណងទិញខុនដូនោះទេ ដោយសារតែខុនដូនៅកណ្តាលរាជធានីភ្នំពេញភាគច្រើនសុទ្ធតែមានតម្លៃថ្លៃ ប៉ុន្តែវាជារឿងដ៏គួរ ឱ្យភ្ញាក់ផ្អើល ចំពោះគម្រោងខុនដូប្រណីត AGILE SKY RESIDENCEដែលក្រៅពីស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ទីតាំងល្អនិងលក់ក្នុងតម្លៃសមរម្យ ថែមទាំងផ្តល់នូវលក្ខខណ្ឌ ក្នុងការបង់ប្រាក់ យ៉ាងងាយស្រួល ជាពិសេសប្រាក់កកដំបូងត្រឹមតែប្រមាណ១០ភាគរយតែប៉ុណ្ណោះក៏អាចក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះបានដែរ។

ដោយឡែកលោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service ដែលជាអតិថិជនរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE ម្នាក់ផងដែរនោះបានមានប្រសាសន៍បង្ហាញពីចំណាប់អារម្មណ៍ដែរថា នេះជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរ បទពិសោធន៍ ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារនៃគម្រោងមួយនេះមានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀត ដែលស្ថិតនៅទីតាំងរួមគ្នា។

តាមការសង្កេតឃើញបច្ចុប្បន្ននេះប្រជាជនខ្មែរមួយចំនួនបានយល់ដឹងពីទីផ្សារ និងសារសំខាន់ចំពោះការស្នាក់នៅក្នុងអគារសហកម្មសិទ្ធិ ឬហៅថាខុនដូនេះច្រើនជាងមុន។ ពីមុនភាគច្រើនគេតែងនិយាយថា មានតែជនជាតិបរទេសតែប៉ុណ្ណោះដែលចូលចិត្ត និងនិយមរស់នៅក្នុងខុនដូ ប៉ុន្តែពេលនេះ ពួកគាត់បានដឹងពីសារប្រយោជន៍នៃការរស់នៅក្នុងខុនដូ។

លោកស្រី តាំង ហួរ បានបញ្ជាក់ថា ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ នៅក្នុងខុនដូមានប្រមូលផ្តុំទៅដោយសេវាជាច្រើនទៀតដូចជា សេវាកម្មផ្នែកថែរក្សាអនាម័យ អាហារដ្ឋាន ក្លឹបហាត់ប្រាណ កន្លែងស្ទីម សូណា រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត ដែលក្នុងនោះរួមបញ្ចូលទាំងទីកន្លែងសុវត្ថិភាពចំណតយានយន្តផងដែរ។ ក្រៅពីនេះ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឱ្យគេបាននិងងាយស្រួលរកអ្នកជួល ដោយយើងអាចឱ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ។

នាយិកាផ្នែកលក់របស់ក្រុមហ៊ុនភ្នាក់ងារ CSA ដែលទទួលសិទ្ធិក្នុងការលក់គម្រោងខុនដូប្រណីត AGILE SKY RESIDENCE បានឱ្យដឹងដែរថា AGILE SKY RESIDENCE គឺជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារ នៃគម្រោង មួយនេះ មានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀតដែលស្ថិតនៅទីតាំងរួមគ្នា។

អ្នកស្រីបន្តថា ពាក់ព័ន្ធទៅនឹងតម្លៃដែលត្រូវបានដាក់លក់នៅលើទីផ្សារ និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលភាគច្រើនជា ជនជាតិខ្មែរនោះ គឺត្រឹម១៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយតម្លៃនេះនឹងបន្តឡើងថ្លៃបន្ថែមទៀតដែលកាន់តែជាឱកាសចំណេញយ៉ាងច្រើន សម្រាប់អតិថិជន នៅពេលបច្ចុប្បន្ន។ នៅក្នុងរយៈពេលជាង២សប្ដាហ៍ ពួកយើងលក់បានរហូតដល់ទៅជាង៨០យូនីតទៅហើយ។

សូមបញ្ជាក់ថា អគារខុនដូដ៏ទំនើប AGILE SKY RESIDENCE មានកម្ពស់ ៤៤ជាន់ស្មើនឹងប្រមាណ ៩៦៣យូនីត ដោយត្រូវចំណាយរយៈពេលសាងសង់ចំនួន៣ឆ្នាំ និងមានបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងទីកម្សាន្តនានាជាច្រើន ដើម្បីផ្តល់ជូននូវផាសុកភាពដល់ការរស់នៅបែបទាន់សម័យ រួមជាដូចជា សួនច្បារ Sky Garden ចំនួន៤ មានកន្លែងហាត់ប្រាណ មានហាងកាហ្វេ មានមណ្ឌលកម្សាន្តសម្រាប់កុមារ បណ្ណាល័យ រួមជាមួយនឹងផ្សារទំនើបផងដែរ៕