(កណ្តាល)៖ ពិធីសម្ពោធស្រាក្រហមទំពាំងបាយជូរ PENGWINE ដែលជាស្រាក្រហមលំដាប់ខ្ពស់ នៃប្រទេសឈីលី ទទួលបានមេដាយមាស និងប្រាក់ពី Tower Club Wine & Whishkey Awards 2020 និងមេដាយប្រាក់ និងសំរឹទ្ធពី Decenter Asian Awards 2018 ត្រូវបានប្រកាសជាផ្លូវការ ក្នុងការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន Davitra (CAMBODIA) Co., Ltd។

ក្រុមហ៊ុនបាននាំចូលស្រាក្រហម ចំនួន ៤ប្រភេទដូចជា៖ GALA, HUMBOLDT, CHINSTRAP SPARKLING TRADITIONAL METHOD BRUT 2014 និង EMPEROR ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានភ្លក់រសជាតិស្រាក្រហមថ្មី ដែលមិនធ្លាប់ទទួលទានពីមុន។

ដោយសារការកើនឡើងនូវតម្រូវការនៅតាមភោជនីយដ្ឋាន មណ្ឌលកម្សាន្ត សណ្ឋាគារ និងជាពិសេសអតិថិជនជាលក្ខណៈគ្រួសារ ដែលទទួលទានស្រាក្រហម ទើបក្រុមហ៊ុន Davitra (CAMBODIA) Co., Ltd នាំចូលស្រាក្រហម PENGWINE ដែលផលិតនៅតំបន់ Maipo Valley នៃប្រទេសឈីលី។

ក្នុងកម្មវិធីជួបជុំ ញ៉ាំអាហារជាមួយស្រាទំពាំងបាយជូរ PENGWINE ដែលបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក ង៉ែត វិសុទ្ធ តំណាងឲ្យ Davitra (CAMBODIA) Co., Ltd បានថ្លែងថា ការនាំចូលនូវស្រាក្រហម PENGWINE គឺដើម្បីជំរុញប្រជាពលរដ្ឋខ្មែរ ដែលនិយមពិសារស្រាក្រហមពីប្រភពនានា ឲ្យងាកមកភ្លក់ស្រាក្រហម ដែលមានប្រភពនៃវត្ថុធាតុដើម និងការផលិតច្បាស់លាស់។

លោកបន្តថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលក្រុមហ៊ុន Davitra (CAMBODIA) Co., Ltd ទទួលបានសិទ្ធិនាំចូលផ្តាច់មុខ នូវស្រាក្រហមនេះ ពីប្រទេសឈីលី។ ពិធីសម្ពោធនេះ គឺជាសក្ខីកម្មមួយ បង្ហាញឲ្យឃើញនូវស្រាក្រហមមួយប្រភេទទៀត ដែលទទួលបានមេដាយមាស និងប្រាក់ជាច្រើនលើគុណភាព»

បើតាមលោក ង៉ែត វិសុទ្ធ, ថ្វីត្បិតតែក្រុមហ៊ុនទើបតែចាប់ផ្តើមធ្វើការចែកចាយ ក៏ក្រុមហ៊ុនមានតំណាងចែកចាយក្នុង ២០រាជធានី-ខេត្ត ទូទាំងប្រទេសហើយ។ លោកថា នេះដោយសារ Davitra (CAMBODIA) Co., Ltd ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ហើយចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការងារមនុស្សធម៌ និងការងារជួយសង្គមជាច្រើននៅកម្ពុជា។

ជាងនេះទៅទៀត ស្រាក្រហម PENGWINE មានលក្ខណៈពិសេស គឺផ្លែទំពាំងបាយជូរត្រូវបានបេះដោយផ្ទាល់ដៃ ជ្រើសរើសពូជដ៏ល្អបំផុត សង្វាក់ផលិតកម្មប្រព្រឹត្តតាមបែបប្រពៃណី និងដៃគូជាប្រទេស និងដែនដីមួយចំនួនរួមមាន កម្ពុជា ចិន ម៉ាកាវ តួគី វៀតណាម ថៃ សហរដ្ឋអាមេរិក ម៉ាឡេស៉ី និងដៃគូប្រចាំប្រទេសឈីលី។ គួរឲ្យដឹងថា ស្រាក្រហម PENGWINE ត្រូវបានផលិតឡើងដោយលោក Chris Milliken ជនជាតិអាមេរិក និងលោក Max Eyzaguire ជនជាតិឈីលី ក្រោយពីការធ្វើដំណើរទៅកាន់តំបន់ផលិតស្រាជុំវិញពិភពលោក ក្នុងគោលបំណងស្វែងយល់ពីការផលិតស្រាក្រហម ដែលមានគុណភាព សម្រាប់សុខភាព និងសម្រស់។

«សរុបមក ក្រុមហ៊ុន Davitra (CAMBODIA) Co., Ltd សូមអះអាងថា រាល់ស្រាក្រហម PENGWINE មានគុណភាពពិសេស ដែលប្រជាពលរដ្ឋខ្មែរអាចទុកចិត្ត និងមានភាពរីករាយក្នុងការទទួលទាន»។ នេះជាការបញ្ជាក់បន្ថែម ពីតំណាងក្រុមហ៊ុន។

សម្រាប់ព័ត៌មានបន្ថែមក្នុងការជាវ ដើម្បីចែកចាយ និងពិសារ សូមទាក់ទងតាមទូរស័ព្ទលេខ 077 552 244 , 077 777 067 , 096 888 8811 ឬគេហទំព័រហ្វេសប៊ុក PengWine The Power of Wine ៕