(បាសេឡូណា)៖ បើកឆាកលីគកំពូលអេស្ប៉ាញ La Liga រដូវកាលថ្មីឆ្នាំ២០២០-២០២១ FC Barcelona រកបាន ៣ពិន្ទុដំបូង តាមរយៈបំបាក់ក្រុមភ្ញៀវ Villarreal ក្នុងលទ្ធផល ៤-០ នៅពេលដែលខ្សែប្រយុទ្ធសំខាន់ Lionel Messi ក៏រកបាន ១គ្រាប់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

១គ្រាប់របស់កីឡាករវ័យ ៣៣ឆ្នាំសញ្ជាតិអាហ្សង់ទីន Messi កើតឡើងដោយបាល់ប៉េណាល់ទីនៅនាទី៣៥ ក្រោយពេលកីឡាករវ័យទើបតែ ១៧ឆ្នាំ Ansu Fati រកបាន ២គ្រាប់នាំមុខនៅនាទី១៥ និងនាទី១៩ និងកីឡាករខ្សែការពារ Torres របស់ Villarreal នៅនាទី៤៥ នៅកីឡដ្ឋាន Camp Nou។

នេះក៏ជា ១ប្រកួតបើកឆាកដំបូងរបស់គ្រូបង្វឹកលោក Ronald Koeman ដែលត្រូវតែងតាំងជំនួសលោក Setien កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅជាមួយនឹងការរុះរើក្រុមឡើងវិញ តាមរយៈបញ្ចេញកីឡាករចាស់ៗចំនួន ៥នាក់ចេញផងដែរ។

បន្ថែមលើនេះ អ្នកចាត់ការសញ្ជាតិហូឡង់ខាងលើ ក៏បានដាក់បញ្ចូលកីឡាករថ្មី ៣នាក់ដែលទើបទិញបាននារដូវក្តៅនេះរួមមាន Miralem Pjanic, Francisco Trincao និង Pedri ពី១ប្រកួតបើកឆាកនៅ La Liga នារាត្រីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ៕