(សៀមរាប)៖ ប្រាសាទចៅស្រីវិបុល ត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ តាមរចនាប័ទ្មឃ្លាំង និងបច្ចេកទេសសំណង់ប្រហាក់ប្រហែលទៅនឹង ប្រាសាទភ្នំជីសូរ វត្តបាសែត និងវត្តឯកភ្នំ។

ប្រាសាទនេះរងការខូចខាតច្រើនអន្លើដោយសារសង្រ្គាម ដែលប្រើប្រាស់ប្រាសាទជាទីតាំងសមរភូមិ និងកត្តាមនុស្សលួចគាស់កកាយរកវត្ថុមានតម្លៃជាដើម។ ម្យ៉ាងទៀត ដោយសារអាយុកាលរបស់ប្រាសាទ និងដើមឈើធំៗដុះឫសជ្រែកថ្មបណ្តាលឲ្យប្រាសាទដួលរលំ។

ចាប់ពីឆ្នាំ២០០៧ មក អាជ្ញាធរជាតិអប្សរាបានថែទាំអភិរក្ស ដោយផ្តោតទៅលើការងារទល់ទ្រ ការទប់ស្កាត់ការដួលរលំបន្ត និងការរៀបចំធ្វើផែនទីហានិភ័យ ដើម្បីតាមដានស្ថានភាពគ្រោះថ្នាក់នៃប្រាសាទនេះជាប្រចាំ៕

សូមចូលទៅកាន់លីងនេះ៖ https://www.facebook.com/321069095355550/posts/780793789383076/?extid=Vz2pcmn7PmihfAua&d=n