(ភ្នំពេញ)៖ គម្រោងខុនដូបែបប្រណីត និងលើកដំបូងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ Phnom Penh Galaxy Garden ដែលកំពុងដំណើរសាងសង់យ៉ាងសកម្ម ដើម្បីបំពេញតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន។

ជាក់ស្ដែងនៅក្នុងពិធីជួបជុំជជែកពិភាក្សា ទីផ្សារអចលនទ្រព្យនៅកម្ពុជា និងទទួលទានអាហារកម្សាន្តជាមួយតន្ត្រីសម័យ «INVESTOR’S NIGHT» ដែលរៀបចំឡើង ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូប្រណីត Phnom Penh Galaxy Garden នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ភ្ញៀវកិត្តិយសដែលបានចូលរួមសុទ្ធតែបង្ហាញ ពីការកោតសរសើរ គម្រោងរួមជាមួយនឹងការកក់ ទិញ គម្រោងខុនដូ Phnom Penh Galaxy Garden សម្រាប់ការស្នាក់នៅផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់វិនិយោគ បន្តយកចំណេញផងដែរ។

លោក ប្រុស តូច ដែលជាអតិថិជនមួយរូប ក្នុងចំណោមអតិថិជនជាច្រើននាក់ទៀត ដែលបានចូលរួមនៅក្នុងកម្មជួបជុំខាងលើនេះ បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ទីផ្សារខុនដូនាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងទីផ្សារលំនៅដ្ឋាន ដូចជាប្រភេទផ្ទះល្វែង ឬផ្ទះជាន់ផ្ទាល់ដី គឺនៅមានកម្រិតនៅឡើយដោយសារតែប្រជាជនខ្មែរ ភាគច្រើននៅមិនទាន់ស្គាល់ពីគុណប្រយោជន៍ នៃការរស់នៅក្នុងខុនដូនៅឡើយ។

លោកបានបន្តទៀតថា មូលហេតុដែលលោកទិញខុនដូ នៅក្នុងគម្រោង Phnom Penh Galaxy Garden ក៏ព្រោះតែគម្រោងមួយនេះ មានភាពប្រសើរច្រើនជាង គម្រោងដទៃទៀត ទាំងការរចនាម៉ូដ ទាំងតម្លៃ ជាពិសេសស្ថិតនៅទីតាំងល្អ និងមានសក្ដានុពលជាងគេក្នុងខណ្ឌសែនសុខ។ នៅជុំវិញគម្រោងមានបណ្តាផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន។

ប្រធានគ្រប់គ្រងផ្នែកទីផ្សារ និងការលក់គម្រោងខុនដូ Phnom Penh Galaxy Garden លោក អ៊ូ បូរីន បានឱ្យដឹងថា គម្រោងខុនដូប្រណីតលើកដំបូងនៅក្នុងខណ្ឌ សែនសុខ Phnom Penh Galaxy Garden មានលក្ខណៈពិសេសជាច្រើន ពោលគឺនៅក្នុងចំនួន៣៣ជាន់ ត្រូវបានបែងចែកដាច់ដើយឡែកពីគ្នា។ ចាប់ពីជាន់ទី៣ឡើង ទៅជាតំបន់ ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី មានសួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាសការិយាល័យ ធ្វើការកន្លែង ហាត់ ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តស្វ័យប្រវត្តិក្រោមដី (ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣)។ ដោយឡែកចំពោះយូនីត នីមួយៗមានទំហំពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ។

លោកបានបន្តឱ្យដឹងទៀតថា ប្រជាជនខ្មែរភាគច្រើនបានស្វែងយល់ពីភាពងាយស្រួលក្នុងការរស់នៅរវាងផ្ទះល្វែង ឬផ្ទះផ្ទាល់ដីដែលស្ថិតនៅតំបន់ជាយក្រុង និងការ រស់នៅក្នុងខុនដូតំបន់ក្រុង ដែលកាន់តែបង្ហាញពីភាពងាយស្រួល ទាន់សម័យដល់ជីវិតរបស់ពួកគាត់។ ការរស់នៅតាមខុនដូមានភាពងាយស្រួលត្រង់ចំនុចសេវាកម្មនេះ តែម្តង ដោយសារតែមានប្រព័ន្ធរក្សាសន្តិសុខដល់អ្នករស់នៅបាន ២៤ម៉ោង និងជារៀងរាល់ថ្ងៃ។

នៅក្នុងខុនដូមានប្រព័ន្ធការពារសុវត្ថិភាពមានភាពទំនើប ដូចជាការដាក់កាមេរ៉ាគ្រប់ផ្លូវចេញចូល មានសេវាសម្អាតអនាម័យជួសជុលសម្ភាៈក្នុងខុនដូ និងមានក្លឹប ហាត់ប្រាណ អាងហែលទឹក ស្ប៉ា អាហារដ្ឋា ជាពិសេសមានផ្សារទំនើបនៅក្នុងអគារស្រាប់ជាដើម។ បន្ថែមពីនេះនៅមាន Skybar ទីតាំងសម្រាប់រៀបចំពិធីជួបជុំគ្នា ជាដើម។ ម៉្យាងទៀតប្រៀបធៀបរវាងតម្លៃខុនដូនៅក្នុងក្រុង និងលំនៅដ្ឋានក្នុងក្រុង ច្បាស់ណាស់ថាខុនដូមានតម្លៃទាបជាង។

លោកបានបញ្ជាក់ទៀតថា សម្រាប់គ្រួសារតូច ដែលមានសមាជិកតិចអាចមានលទ្ធភាពផ្គត់ផ្គង់អចលនវត្ថុប្រភេទនេះបាន។ សូម្បីតែការបង់ពន្ធក៏មានតម្លៃទាបជាងដូចគ្នា បើប្រៀបធៀបជាមួយលំនៅដ្ឋាន។ ដូច្នេះការសម្រេចចិត្តទិញខុនដូជាមួយគម្រោង Phnom Penh Galaxy Garden គឺជារឿងដែលត្រឹមត្រូវជាទីបំផុត។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងខុនដូ Phnom Penh Galaxy Garden សូមទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៦៧ ៨៩ ៦៧ ៨៩ ៕